ហេតុ​ផល​ ៧ យ៉ាង ​មនុស្សសម័យថ្មីគួរទិញខុនដូ មិនថានៅខេត្ត ឬក្រុង

  • 2019-07-30 09:15:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្ទះ ឬអចលនទ្រព្យជាអ្វីដែលមនុស្សហ៊ានចំណាយទុនច្រើនជាងគេ។ ការចំណាយដែលល្អ និងផ្ដល់ផលចំណេញខ្ពស់គួរតែជាការវិនិយោគលើគម្រោងដែលចំណាយតិចតែចំណេញច្រើនរយៈពេលវែង។ បច្ចុប្បន្ន ខុនដូក្លាយជាទំនិញអចលនទ្រព្យមួយក្នុងចំណោមទំនិញផ្សេងទៀតដែលលោកអ្នកគួរពិចារណាវិនិយោគ នេះជាហេតុផលទាំង ៧ ដែលលោកអ្នកគួរមានខុនដូល្អមួយតម្លៃសមរម្យក្នុងដៃ៖

១. ត្រូវ​នឹង​ស្ទីល​ការ​រស់​នៅ​ថ្មី

មនុស្ស​បច្ចុប្បន្ន​មាន​របៀប​រស់​នៅ​ប្លែក​ពី​សម័យ​មុន​ អ្នក​ខ្លះ​ចង់​នៅ​ម្នាក់​ឯង​ ចូលចិត្ត​សេរីភាព​ ចូល​ចិត្ត​ជប់​លៀង​ ដើរ​លេង​ មើល​កុន​ដើរ​ហាង​ជា​ដើម។​ ការ​រស់​នៅ​ខុន​ដូ​ស័ក្តិ​សម​សម្រាប់​ស្ទីល​រស់​នៅ​ថ្មី​ អាច​ធ្វើ​អ្វី​តាម​ចិត្ត​ចង់​បាន​ច្រើន​ជាង​រស់​នៅ​ជា​គ្រួសារ​ធំ។​

២. សុវត្ថិភាព​

ប្រព័ន្ធ​សុវត្ថិភាព​នៅ​ខុន​ដូ​ខ្ពស់​រួច​មិន​ចាំ​បាច់​បារម្ភ​រឿង​មាន​មនុស្ស​ចេញ​ចូល​ផ្ដេស​ផ្ដាស​ឡើយ។​ មនុស្ស​សម័យ​ថ្មី​ច្រើន​ទិញ​ខុន​ដូ​ជា​ជាង​ការ​ទិញ​ផ្ទះ​ ព្រោះ​ក្រៅ​ពី​មាន​សន្តិសុខ​ការពារ​ ២៤ ម៉ោង​ហើយ​នៅ​មាន​ការ​ប្រើ​ប្រាស់​​​ការ​ស្កេន​ក្រយ៉ៅដៃ​ចេញ​ចូល​ និង​កាមេរ៉ា​សុវត្ថិភាព​គ្រប់​ទី​កន្លែង​ជា​ដើម។​

៣. រើ​ចូល​ទៅ​នៅ​បាន​តែ​ម្ដង​

ខុន​ដូ​ភាគ​ច្រើន​មាន​ការ​តុប​តែង​គ្រឿង​សង្ហារឹម​សំខាន់​ៗ​ឲ្យ​រួច​ជា​ស្រេច​ស្រាប់​ទៅ​ហើយ​ អាច​ឲ្យ​អតិថិជន​ចូល​ទៅ​រស់​នៅ​បាន​តែ​ម្ដង​ដោយ​មិន​ចាំ​បាច់​ចំណាយ​លុយ​ទិញ​ទៀត​ឡើយ។​

៤. រស់​នៅ​មាន​ក្លាស(Class)​

ការ​រស់​នៅ​ខុន​ដូ​ជា​របៀប​រស់​នៅ​មួយ​បែប​ដែល​មាន​ភាព​ទាន់​សម័យ​ ស៊ី​វិល័យ​ មើល​ទៅ​ឡើង​កូដ​ជាង​ការ​យក​លុយ​ចំនួន​ដូច​គ្នា​ទៅ​ទិញ​ផ្ទះ​ល្វែង​ចាស់​ៗ។​ និយាយ​រួម​គឺ​មនុស្ស​សម័យ​ថ្មី​ត្រូវ​នឹង​កន្លែង​ស្នាក់​នៅ​បែប​ទាន់​សម័យ​ជា​របៀប​ខុន​ដូ​នេះ​ឯង។​

៥. ងាយ​សម្អាត​មើល​ថែ​

ដូច​ដែល​លោក​អ្នក​ដឹង​ស្រាប់​ហើយ​ថា​ ខុន​ដូ​មាន​ទី​កន្លែង​តូច​ល្មម​រស់​នៅ​ តែ​ផ្ដល់​ភាព​ងាយ​ស្រួល​និង​មាន​មុខ​ងារ​ប្រើប្រាស់​ស្រដៀង​នឹង​ផ្ទះ​ដែរ។​ អ្វី​ដែល​ពិសេស​គឺ​ងាយ​សម្អាត​ជាង​ផ្ទះ​ឆ្ងាយ​ណាស់​ ជួន​កាល​មាន​តែ​ Robot​ អេឡិច​ត្រូ​និច​មួយ​ អង្គុយ​ស្ងៀម​ក៏​ផ្ទះ​ស្អាត​ដែរ។​

៦. សេវា​កម្ម​មើល​ថែ​អ្នក​រស់​នៅ​ខុន​ដូ​ក្រោយ​ទិញ​លក់​

មិន​ថា​មាន​អ្វី​បែក​បាក់​ ម្ចាស់​គម្រោង​តែង​តែ​ចូល​ទៅ​ជួយ​ដោះ​ស្រាយ​មើល​ការ​ខុស​ត្រូវ​ជានិច្ច​ដើម្បី​ឲ្យ​អតិថិជន​ដែល​បាន​ទិញ​គម្រោង​មាន​ផាសុក​ភាព។​ សេវា​កម្ម​បែប​នេះ​មាន​យូរ​ឬ​ឆាប់​អាស្រ័យ​លើ​លក្ខណ្ឌ​កិច្ច​សន្យា​របស់​គម្រោង​នីមួយ​ៗ។​

៧. បង្កើន​ឱកាស​វិនិយោគ​

ខុន​ដូ​ណា​ក៏​ដូច​គ្នា​ដែរ​ ការ​ទិញ​ទុក​ដូច​ជា​ការ​វិនិយោគ​ដើម្បី​ប្រាក់​ចំណេញ​នៅ​ថ្ងៃ​អនាគត​នោះ​ឯង។​ ព្រោះ​បច្ចុប្បន្ន​នេះ​ វិស័យ​អចនទ្រព្យ​ជា​អ្វី​ដែល​លោក​អ្នក​គួរ​ចំណាយ​ទុន​ច្រើន​បំផុត​ហើយ​ ក្រៅ​ពី​លក់​បន្ត​នៅ​តម្លៃ​ដែល​ខ្ពស់​ជាង​ លោក​អ្នក​នៅ​អាច​ជួល​យក​ចំណូល​ប្រចាំ​ខែ​បាន​ទៀត​ផង​ ទាំង​រយៈ​ពេល​ខ្លី​និង​រយៈ​ពេល​វែង។​

សម្រាប់​លោក​អ្នក​ដែល​មាន​បំណង​ចង់​ទិញ​ខុន​ដូ​ទុក​ មិន​ចាំ​បាច់​មាន​ទុន​ច្រើន​ទេ។​ មាន​ត្រឹម​តែ​ ៤ ម៉ឺន​ដុល្លារ​ក៏​អាច​ក្លាយ​ជា​ម្ចាស់​ខុន​ដូ​ New​ Landmark​ នៅ​ក្រុង​ព្រះសីហនុ​បាន​ដែរ។​ មាន​ទី​តាំង​នៅ​ប៉ែក​ខាង​ស្ដាំ​នៃ​រង្វង់​មូល​តោ​ពីរ​ ចម្ងាយ​ត្រឹម​តែ​ ២០០ម៉ែត្រ​ពី​ឆ្នេរ​អូ​ឈើ​ទាល​តែ​ប៉ុណ្ណោះ។​

គម្រោង​នេះ​មាន​ផ្ទៃ​ដី​សរុប​ ២០០​ ០០០ ម៉ែត្រ​ការ៉េ​ មាន​អាគារ​ទំនើប​ ៤ ដូច​ជា​អាផាត​មិន​សម្រាប់​លំហែកាយ​ សណ្ឋាគារ​លំដាប់​ផ្កាយ​៥​ ក្លឹប​កម្សាន្ត​និង​តំបន់​ពាណិជ្ជកម្ម​ជា​ច្រើន​ទៀត។​ យូនីត​ទាំង​អស់​មាន​ចាប់​ពី​ទំហំ​ ៣០ ដល់​ ១០៦ ម៉ែត្រ​ការ៉េ​សម្រាប់​លោក​អ្នក​ជ្រើស​រើស។​ មិន​តែ​ប៉ុណ្ណោះ​ រាល់​ការ​ទិញ​យូនីត​ណា​មួយ​នៅ​ជាន់​ទី ១១​ ដល់ទី១៥​ លោក​អ្នក​អាច​ជួល​ត្រឡប់​ឲ្យ​គម្រោង​វិញ​ក្នុង​អត្រា​ ១២% ​ក្នុង​មួយ​ឆ្នាំ​រយៈ​ពេល​បី​ឆ្នាំ​ទៀត​ផង។​

New​ Landmark​ ជា​គម្រោង​អេកូ​ឆ្លាត​វៃ​ដំបូង​គេ​នៅ​ខេត្ត​ព្រះសីហនុ​ ដែល​ត្រូវ​បាន​កំណត់​ឲ្យ​ប្រើ​ប្រាស់​ QR​ កូដ​សម្រាប់​ត្រួត​ពិនិត្យ​ការ​ចេញ​ចូល​ ចាក់​សោរ​ដោយ​ប្រើ​ស្នាម​ម្រាម​ដៃ​ សេវា​អ៊ីនធឺណេត​ដោយ​ឥត​គិត​ថ្លៃ​ ទី​លាន​វាយ​កូន​ហ្គោល​ និង​ទី​លាន​វាយ​តេនីស​ទៀត​ផង។ ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់ ​Realestate.com.kh

អត្ថបទ៖ Sokchea Heng