នាឡិកាដៃ ​Concord​ ​C1 ​ធន់​នឹង​ទឹក​ដល់ទៅ​ ​២០០ ម៉ែត្រ ឯកញ្ចក់វិញ អត់ឆ្កូតអីបន្តិចសោះ

  • 2019-07-30 11:15:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នាឡិកាដៃ​ ​គឺជា​សម្ភារៈ​ដែល​ជួយ​បង្កើន​ភា​ពសុី​វិល័​យ​ ​បង្កើន​សម្រស់​ ​ភាព​ស្រស់​សង្ហា​បាន​មួយ​កម្រិត​ ​និង​អាច​បង្ហាញ​ពី​បុគ្គលិក​លក្ខណៈ​របស់​មនុស្ស​ផង​ដែរ​។​ ​វា​មិនមែន​ជា​គ្រឿងលម្អ​ខ្លួន​សាមញ្ញ​ៗ​ដែល​អ្នក​គិតថា​ ​ចេះតែ​ទិញ​ឲ្យ​តែ​បាន​ៗ​នោះ​ឡើយ​។​

​ថ្ងៃនេះ​ Sabay នឹងនាំឲ្យមក​ស្គាល់​ពី​នាឡិកាដៃ​ដ៏​ប្រណិត​ដែល​មានគុណ​ភាព​ខ្ពស់​ ​និង​ការរចនា​ម៉ូដ​ដ៏​ល្អ​ពិសេស​ដែល​អ្នក​មិន​នឹកស្មាន​ដល់​។​

​នាឡិកាដៃ​ម៉ាក​ ​Concord​ ​C1​ ​មានតម្លៃ​ប្រមាណ​ ​€​15,200​ ​(​$​17,320​)​ ​។​ ​អ្នក​អាច​គិតថា​វា​មានតម្លៃ​ថ្លៃ​ ​ប៉ុន្តែ​បើ​អ្នក​បាន​ជ្រាប​ពី​ចំនុច​ពិសេស​របស់​ម៉ាក​នាឡិកាដៃ​នេះ​វិញ​នោះ​ ​លោកអ្នក​នឹង​មិន​ខ្វល់​ពី​តម្លៃ​របស់​វា​ទៀត​ឡើយ​។​ ​​ការរចនា​យ៉ាង​ហ្មត់ចត់​ ​ល្អឥតខ្ចោះ​ ​គ្រប់​ចំនុច​គ្រប់​ផ្នែក​នៃ​តួ​នាឡិកា​។​ ​ ​

ចង់ដឹងច្បាស់អាច ​ទស្សនាវីដេអូខាងក្រោម៖

​ ផ្នែកខាង​ក្បាល​នាឡិកា​ ត្រូវ​បាន​ផលិត​ឡើង​ពី​លោហៈ​ស្រោបមាស​ហើយ​កញ្ចក់​វិញ​ ​ជា​ប្រភេទ​កញ្ចក់​ ​Sapphire​ ​Crystal​ ​(​កញ្ចក់​មិន​ឆ្កូត​)​ ​កម្រាស់ ២ មីល្លីម៉ែត្រ​ ​ដែល​អាច​ទប់ស្កាត់​ចំណាំងផ្លាត​បាន​ល្អ​។​ ​ចំណែក​ក្បាលរុយ​នាឡិកា​វិញ​ផលិត​ពី​ ​សេ​រា​មិច​ពណ៌ខ្មៅ​ ​ស្រោបមាស​ ​បង្ហាញ​ពី​ភាព​ទាក់ទាញ​និង​រឹងមាំ​។​ ​ ​

​លើស​ពីនេះ​ ​ខ្សែ​នាឡិកាដៃ​ផលិត​មក​ពី​ស្បែក​ក្រពើ​សុទ្ធសាធ​ប្រភេទ​ ​PVD​ ​ក្រឡា​ពណ៌ខ្មៅ​មាន​ទំហំ​ ​៤៧​ ​មី​លី្ល​ម៉ែត្រ​។​ ​នៅ​ផ្នែក​ខ្សែ​ខាងក្រោម​មាន​ដាប់​អក្សរ​ ​Concord​ ​ព្រម​ជាមួយនឹង​ការ​បញ្ជាក់​ពី​គុណភាព​ខ្សែ​ដោយ​ឆ្លាក់​ថា​ ​"​Genuine​ ​alligator​”​ ​មានន័យថា​ ​ជា​ស្បែក​ក្រពើ​សុទ្ធ ១០០​%​។​ ​ចំណែក​ គន្លឹះ​វិញ​ ក៏​មានការ​ច្នៃ​ផលិត​ពី​ ​ដែក​សេ​រ៉ា​មិច​ពណ៌ខ្មៅ​យ៉ាង​រលើបរលោង​ ​បង្ហាញ​ពី​ភាព​ឥត​ខ្ចោះ​ ​និង​គុណភាព​ហ្មត់ចត់​នៃ​នាឡិកា​ម៉ាក​ ​Concord​ ​C1​។​ ​ ​

​មុខងារ​កាន់តែ​ពិសេស​ ​ទោះបីជា​អ្នក​ត្រូវ​ជ្រមុជទឹក​ជ្រៅ​ ​ឬក៏​ចុះទៅ​បាតសមុទ្រ​ក៏ដោយ​គឺ​មិន​មានការ​ព្រួយបារម្ភ​ពី​ការ​ជ្រាប​ទឹក​នោះ​ទេ​ ​ដោយសារ​វា​មាន​សក្តា​នុ​ពល​ពិសេស​ ​គឺ​ធន់​នឹង​ទឹក​ដល់ទៅ​ ​២០០ ម៉ែត្រ​។​​ ​មិន​តែប៉ុណ្ណោះ​ ​វា​មាន​គ្រឿងម៉ាស៊ីន​ស្វ័យប្រវត្តិ​ ​(​Automatic​)​ ​Caliber​ ​A07.211​ ​ដែល​អាច​ទប់​ខ្យល់​និង​រំ​ញ័រ​បាន​ដល់ទៅ​ ​៤ហឺត​ ​ក្នុង​មួយ​ម៉ោង​។​ ​កាន់តែ​អស្ចារ្យ​នោះ​គឺ​ ​នាឡិកា​លំដាប់​ខ្ពស់​នេះ​មាន​ថ្ម​បម្រុង​ដែល​មាន​ថាមពល​ខ្លាំង​ដល់ទៅ​ ​៤៨ ម៉ោង​។​

​នេះ​គឺជា​នាឡិកាដៃ​បុរស​លំដាប់​កំពូល​ ​និង​ពោរពេញ​ទៅ​ដោយ​សោភ័ណភាព​ទំនើប​ ​និង​តាក់តែង​ជាមួយ​ការរចនា​ដ៏​ប្រណិត​ដែល​អ្នក​មិន​អាច​រកបាន​នៅ​ម៉ាក​នាឡិកា​ដទៃ​។​ ​ពាក់​នាឡិកា​នេះ​នៅ​លើ​ ​កដៃ​អ្នក​ ​ធានា​ថា​នឹង​ប្រកប​ទៅ​ដោយ​ភាព​ស្រស់​ស្អាត​ ​សង្ហា​ ​ថ្លៃថ្នូរ​ ​ព្រម​ជាមួយនឹង​ការ​ស្ងើចសរសើរ​ពីសំណាក់​មនុស្ស​ជុំវិញ​ជាក់ជា​មិនខាន​។​ ​ ​

​ម៉ាក​នាឡិកា​ស៊េរី​ខ្ពស់​ ​Concord​ ​C1​ ​នេះ​ ​លោកអ្នក​អាច​រក​ទិញ​បាន​នៅ​ហាង​ ​ម៉ូដ​​ ស្ទ័រ​ ​(​www.modestore.asia​)​ ​ដែល​ជា​ហាង​ហ្វេ​ស្សិន​ ​លក់​ផលិតផល​ដូចជា​ ​កាបូប​ ​សម្លៀកបំពាក់​ ​ស្បែកជើង​ ​នាឡិកា​ ​ម៉ា​ក​ល្បី​ៗ​ ​ទំនើប​ៗ​ ​និង​ទាន់សម័យ​ដែល​នាំចូល​មក​ពី​សហរដ្ឋអាមេរិក​ ​ប្រទេស​អា​ឡឺម៉​ង់​ ​អ៊ីតាលី​ ​និង​អ៉ី​រ៉ុប​ ​ជាដើម​។​

​ជាពិសេស​ ​ហាង​ ​ម៉ូដ​ស្ទ័រ​ ​គឺ​សម្រាំង​ជ្រើស​យក​តែ​ផលិតផល​មានគុណ​ភាពល្អ​ ​និង​សុទ្ធ​ៗ ១០០% ​មក​ជូន​អតិថិជន​ ​មិន​ឲ្យ​ខកបំណង​ឡើយ​។​

អ្នក​អាច​រកបាន​តាមអាសយដ្ឋាន​ស្ថិតនៅ​ ​អគារ​លេខ​ ​១៤BC​ ​ផ្លូវ​លេខ​ ​៣៣៧​ ​សង្កាត់​បឹងកក់១​ ​ខណ្ឌទួលគោក​ ​ក្រុងភ្នំពេញ​ ​ឬ​ទំនាក់ទំនង​តាម​លេខទូរសព្ទ​ ​061​ ​22​ ​1868​ ​/​ ​061​ ​44​ ​1868​ ​/​ ​015​ ​88​ ​4888​៕

​ ​

អត្ថបទ៖ រក្សា