BLACKPINK គ្រងតំណែងជាក្រុមកំពូលរបស់ K-POP ដោយសារបទ “DDU-DU DDU-DU”

  • 2019-07-31 06:22:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

BLACKPINK បាន​ក្លាយ​ជា​ក្រុម​ K-POP ដែល​ទទួល​បាន​អ្នក​ចុច​មើល​ Music Video ច្រើន​ជាង​គេនៃ​ប្រវត្តិ​សាស្ត្រ​របស់​ K-POP ផ្នែក​ជា​ក្រុម។ បទ “DDU-DU DDU-DU” ជា​វីដេអូ​ចម្រៀង​ដែល​ទទួល​បាន​អ្នក​មើល​រហូត​ដល់​ ៩០០ លាន​នាក់​ក្នុង​រយៈ​ពេល​តែ​ ១ ឆ្នាំ ១ ខែ និង ១៦ ថ្ងៃ​ប៉ុណ្ណោះ​។ បទនេះបាន​ចេញកាល​ពីថ្ងៃទី ១៥ មិថុនា ២០១៨។

បើ​យើង​ប្រៀប​ធៀប​នឹង​វីដេអូ​របស់​ K-POP ជា​រួម​វិញ​ “DDU-DU DDU-DU” របស់ BLACKPINK បាន​ក្លាយ​ជា​បទ​ជាប់​ចំណាត់​ថ្នាក់​លេខ​ ៣ បន្ទាប់ពីបទរបស់​អ្នក​ចម្រៀង​ទោលល្បីលំដាប់ពិភពលោក PSY ដែល​លេខ​ ១ បាន​ទៅ​លើ​បទ GANGNAM STYLE និង​លេខ​ ២ បទ GENTLEMAN​៕

ប្រភព៖ Soompi   ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា