អ្នកស្រាវជ្រាវ Google រកឃើញចន្លោះប្រហោង ៦ លើ iOS

  • 2019-07-31 06:57:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ស្រាវជ្រាវ​ផ្នែក​សុវត្ថិភាព​របស់​ Google បាន​រក​ឃើញ​ចន្លោះ​ប្រហោង​​ចំនួន​ ៦ នៅ​លើ​កម្មវិធី iMessage នៃ iOS ដែល​អាច​​ឲ្យ​រូប​គេ​ចូល​លុកលុយ​ទូរសព្ទ​អ្នក​ប្រើ​បាន ដោយ​មិន​បាច់​ប៉ះពាល់​ទូរសព្ទ​នោះ។

ប៉ុន្តែ​ជា​សំណាង​ល្អ​នោះ មាន​ចន្លោះ​ប្រហោង​ចំនួន ៥ បាន​​ជួសជុល​រួច​នៅ​លើ​ការ​អាប់ដេត iOS 12.4។ ចន្លោះ​ប្រហោង​ចំនួន ៤ តម្រូវ​ឲ្យ​អ្នក​វាយ​ប្រហារ ផ្ញើ​​កូដ​ដំណើរ​ការ​នៅ​លើ iMessage ហើយ​ពេល​ជន​រងគ្រោះ​បើក​សារ កូដ​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ។​ ចន្លោះ​ប្រហោង​ចំនួន​ពីរ​ទៀត គឺ​ទាក់ទង​នឹង​ការ​វាយ​ប្រហារ​លើ​មេមូរី។

​ចន្លោះ​ប្រហោង​ប្រភេទ​នេះ​ត្រូវ​បាន​គេ​ចាត់​ចូល​ជា​ប្រភេទ "Interactionless” ដែល​វា​មាន​តម្រូវ​ការ​ខ្ពស់​សម្រាប់​ Hacker ហើយ​អ្នក​ដែល​រក​ឃើញ​ចន្លោះ​ប្រហោង​បែប​នេះ​អាច​ដាក់​លក់​វា​លើ​​ផ្សារ​ងងឹត​​ក្នុង​តម្លៃ​ខ្ពស់​ដល់ ៥ លាន​​ដុល្លារ។

គួរ​ដឹង​ដែរ​ថា​ចន្លោះ​ប្រហោង​មួយ​ មិន​ត្រូវ​បាន​​អ្នក​ស្រាវជ្រាវ​ខាង​លើ​បង្ហាញ​ឲ្យ​ដឹង​នោះ​ទេ​ ដោយ​រង់​ចាំ​ឲ្យ Apple បញ្ចេញ​កំណែ​ទម្រង់​ជួសជុល​បញ្ហា​នេះ​ជា​មុន​សិន៕

ចុចអាន៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម