ទីបំផុត! អាមេរិកតាមសម្លាប់ កូនប្រុសប៊ីនឡាដែនស្នងដំណែងក្រុមអាល់កៃដា បានសម្រេច
- 2019-08-01 03:35:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត! អាមេរិកតាមសម្លាប់ កូនប្រុសប៊ីនឡាដែនស្នងដំណែងក្រុមអាល់កៃដា បានសម្រេច
ចន្លោះមិនឃើញ
កូនប្រុសរបស់លោកប៊ីនឡាដែន ដែលស្នងដំណែងជាមេដឹកនាំក្រុមអាល់កៃដា ត្រូវអាមេរិកតាមសម្លាប់បានសម្រេចហើយ។ នេះបើតាម របាយការណ៍របស់សារព័ត៌មានអាមេរិកដែលចេញកាលពីថ្ងៃពុធកន្លងទៅ។
យោងតាមសារព័ត៌មាន NBC ឲ្យដឹងថាមន្ត្រីប៉ូលិសអាមេរិកចំនួនបីរូប បានធ្វើការបញ្ជាក់ថាពួកគេពិតជាទទួលព័ត៌មានពីការស្លាប់របស់កូនប្រុសប៊ីនឡាដែនពិតប្រាកដមែន ប៉ុន្តែមិនបានបញ្ជាក់ពីពេលវេលា និងទីកន្លែងនៃការស្លាប់ច្បាស់លាស់នោះទេ។ ប្រភពផ្សេងទៀតឲ្យដឹងថា កូនប្រុសរបស់ប៊ីនឡាដែនឈ្មោះ Hamza ត្រូវបាននាយកដ្ឋានរដ្ឋអាមេរិក ប្រកាសផ្ដល់ប្រាក់រង្វាន់ ១លានដុល្លារសម្រាប់អ្នកដែលអាចកាត់ក្បាលរូបគេបាន។ ការប្រកាសនេះ ត្រូវបានធ្វើឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅ ដែលជាផ្នែកមួយនៃប្រតិបត្តិការតាមចាប់ខ្លួន Hamza អស់រយៈពេលជាង២ឆ្នាំ។
គួរឲ្យដឹងថា Hamza គឺជាកូនទី ១៥របស់ប៊ីនឡាដែនជាមួយប្រពន្ធទី ៣របស់លោក ហើយរូបគេមានអាយុប្រមាណជា ៣០ឆ្នាំនៅពេលដែលអាមេរិកសម្លាប់ខណៈដែលទើបស្នងដំណែងពីឪពុកធ្វើជាមេដឹកនាំក្រុមឧទ្ទាមអាល់-កៃដា៕