Lexus LX 570 ឆ្នាំ ២០២០ កៅអីពីរជួរ ថោកជាងកៅអីបីជួរ ៥ ពាន់ដុល្លារនៅអាមេរិក

  • 2019-08-01 08:31:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lexus បាន​ប្រកាស​អំពី​ LX 570 ម៉ូដែល​ឆ្នាំ ២០២០ សម្រាប់​លក់​នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​​ចាប់​ពី​ខែ​កញ្ញា​ខាង​មុខ​នេះ ដោយ​មាន​បន្ថែម​នូវ​​​ប្រភេទ Sport យ៉ាង​ពិសេស​សម្រាប់​ជម្រើស​កៅអី​បី​ជួរ។

ប្រភេទ Sport

ប្រភេទ​ Sport នេះ​មាន​រូបរាង​ខុស​ពី​ប្រភេទ​ធម្មតា​ ដោយ​រន្ធ​ខ្យល់​ខាង​មុខ​​មាន​រាង​ជា​សំណាញ់ ខុស​ពី​ប្រភេទ​ធម្មតា​មាន​រន្ធ​ខ្យល់​ជា​ជួរ​ៗ​ផ្ដេក, នៅ​លើ​កញ្ចក់​​ចំហៀង​មាន​បន្ថែ​ក្រូម៉េ​ខ្មៅ, មាន​កង់​ទំហំ ២១ អ៊ីញ, ឧបករណ៍​បំពង​សំឡេង​ម៉ាក Mark Levinson ចំនួន ១៩, ចង្កូត​រថយន្ត​មាន​កម្ដៅ, មាន​ Head-up Display និង​កន្លែង​សាក​ថ្ម​ទូរសព្ទ​ឥត​ប្រើ​ខ្សែ​ផង​ដែរ។

Lexus LX 570 ម៉ូដែល ២០២០ នៅ​តែ​ប្រើ​ប្រាស់​ម៉ាស៊ីន ៥,៧ លីត្រ ៨ ស៊ីឡាំង ផលិត​កម្លាំង​បាន​ ៣៨៣ សេះ​ដដែល។ ចំពោះ​​ LX 570 កៅអី​ពីរ​ជួរ​នឹង​មាន​លក់​តម្លៃ​ចាប់​ពី ៨៦ ៣៨០ ដុល្លារ ។ ចំណែក​​កៅអី​បី​ជួរ​មាន​តម្លៃ​ចាប់​ពី ៩១​ ៣៨០ ដុល្លារ ហើយ​ប្រភេទ Sport មាន​តម្លៃ​ចាប់​ផ្ដើម​ពី ៩៩ ៣០០ ដុល្លារ ៕​

ប្រភេទធម្មតា

ចុចអាន៖

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ សុខហេង