ឃើញមានការរិះគន់ពីទម្រង់លេងរបស់ Real ពេក Benzema ដាក់ពីរបីឃ្លាទៅវិញ
- 2019-08-01 11:54:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញមានការរិះគន់ពីទម្រង់លេងរបស់ Real ពេក Benzema ដាក់ពីរបីឃ្លាទៅវិញ
ចន្លោះមិនឃើញ
Real Madrid ទើបតែឈ្នះមួយប្រកួតទេ ក្នុងប្រកួតមិត្តភាពមុនបើករដូវកាល ដោយឈ្នះ Fenerbahce ៥-៣។ មជ្ឈដ្ឋានទូទៅរិះគន់ក្លឹបមួយនេះថា បង្ហាញទម្រង់លេងដូចជាមិនស្រួលសោះ ក្រោយពីរងគ្រាប់បាល់រហូតដល់ទៅ ១៦គ្រាប់ ក្នុង ៥ប្រកួត។
ជាមួយគ្នានេះដែរ ខ្សែប្រយុទ្ធបារាំងកីឡាករ Karim Benzema បានតបនឹងពាក្យរិះគន់ទាំងនោះថា វាគ្រាន់តែជាប្រកួត Pre-Season ប៉ុណ្ណោះ។
កីឡាកររូបនេះបាននិយាយថា៖ " ខ្ញុំចង់និយាយថា ប្រកួតទាំងនេះ គេហៅថា ប្រកួត Pre-Season។ វាជាការប្រកួតកម្ដៅសាច់ដុំ ទាំងកម្រិតយុទ្ធសាស្ត្រ និងកម្រិតកាយសម្បទា ដោយធ្វើយ៉ាងណាឲ្យទទួលបានកម្រិតខ្ពស់នៅពេលរដូវកាលថ្មី " ។
ខ្សែប្រយុទ្ធរូបនេះបានបន្តថា៖ " ពាក្យរិះគន់ក្រោយពីចាញ់ Atletico និងរង ៧គ្រាប់ជារឿងធម្មតា ប៉ុន្តែវាជារឿងអតីតកាល ហើយយើងត្រូវតែប្រឹងបន្ត " ។
ក្រៅពីនេះ Benzema ក៏បានសំណូមពរឲ្យអ្នកគាំទ្របន្តជឿលើ Real Madrid បន្តទៀត ហើយក៏បានបរិយាយថា ខ្លួនមានអារម្មណ៍ល្អ ស្របពេលរដូវកាលថ្មីនឹងឈានមកដល់៕