មក​មើល​ បាល់​៥​គ្រាប់​ញាក់​សាច់​បំផុត​ក្នុង​អាជីព​របស់​ Griezmann

  • 2019-08-02 08:05:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona បាន​ចុះ​ហត្ថលេខា​នាំ​យក​ Antoine Griezmann ក្នុង​តម្លៃ​១២០​លាន​អឺរ៉ូ​ពី Atletico Madrid ដែល​ជា​គូ​ប្រជែង​នៅ​ក្របខ័ណ្ឌ​ La Liga ជា​មួយ​គ្នា។​

ខ្សែ​ប្រយុទ្ធ​វ័យ​២៨​ឆ្នាំ​បាន​ព្រមព្រៀង​ស្នាក់​នៅ​ទឹកដី​ Nou Camp រយៈ​ពេល​៥​ឆ្នាំ​ ដែល​មាន​តម្លៃ​ផ្ដាច់​កុងត្រា​កប់​ពពក​ ប្រមាណ​ ៨០០​លាន​អឺរ៉ូ។​ Griezmann ល្បី​ឈ្មោះ​ខ្លាំង​ដល់​កម្រិត​កំពូល​នៅ​ពេល​រូប​គេ​លេង​ឲ្យ​ Atletico Madrid ប៉ុន្តែ​មុន​ទៅ​ដល់​ទី​នោះ​កីឡាករ​សញ្ជាតិ​បារាំង​ក៏​លេច​ធ្លោ​ខ្លាំង​ណាស់​ដែរ​ នៅ​ក្លឹប Real Sociedad។​

ក្នុង​អាជីព​ជាង​១០​ឆ្នាំ​មក​នេះ​ Griezmann ស៊ុត​បញ្ចូល​ទី​បាន​ជា​ច្រើន​គ្រាប់​ ហើយ​មាន​បាល់​មួយ​ចំនួន​បំប៉ោង​សំណាញ់​ទី​យ៉ាង​ល្អ​ឥត​ខ្ចោះ។​ តោះ​យើង​ទៅ​មើល​បាល់​ស្អាត​ៗ​ទាំង​៥​របស់​គេ​​នៅ​វីដេអូ​ខាង​ក្រោម​ទាំង​អស់​គ្នា៖​

១. បាល់​ស៊ីហ្សូ​ ឲ្យ​ Real Sociedad ឈ្នះ​​ Lyon ២-០​ រដូវ​កាល​២០១៣/១៤​

២. បាល់​ពិន័យ​ហ្រ្វីឃីដ​ឲ្យ Atletico ស្មើ​ Sevilla ១-១ រដូវ​កាល​ ២០១៨/១៩​

៣. បង្វិល​ខ្លួន​ទាត់​ឲ្យ​ Atletico ឈ្នះ​ Rostov ២-១ រដូវ​កាល​ ២០១៦/១៧​

៤. បាល់​ស៊ីហ្សូ​ឲ្យ​ Atletico ឈ្នះ​ Roma ២-០ រដូវ​កាល​ ២០១៧/១៨​

៥. បាល់​ពី​ចម្ងាយ​ឲ្យ​ Atletico ស្មើ​ Deportivo ១-១ រដូវ​កាល​ ២០១៦/១៧​

ប្រភព៖ Dailymail   អត្ថបទ៖ រ័ត្ន

អត្ថបទពេញនិយម