ក្រោយ​ផ្ទុះ​រឿង​មាន​ស្នេហ៍​ជាមួយ​ប្រុសក្មេង ឥឡូវ ដួង ម៉ានិច ឆក់​បាន​តំណែង​ធំ!

  • 2019-08-03 09:12:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ស្ថានីយ​ទូរទស្សន៍​លេខ​៥ បាន​ធ្វើ​ពិធី​ក្រុង​ពាលី​ចេញ​ថត​រឿង​ថ្មី ទើប​ដឹង​ថា កញ្ញា ដួង ម៉ានិច បាន​ឆក់​យក​តំណែង​តួឯក​ទៅ​ហើយ ក្រោយ​ពី​មួយ​រយៈ​កន្លង​មក​នេះ នាង​បាន និង​កំពុង​តែ​ល្បី​មាន​ស្នេហា​ខុស​វ័យ​ជាមួយ​ប្រុស​ក្មេង​ឈ្មោះលោក បុត្រ។

រឿង​ថ្មី​នេះ​មាន​ចំណង​ជើង​ថា "អន្ទាក់​ស្នេហ៍" ដែល​កញ្ញា ដួង ម៉ានិច បាន​ចាប់​ដៃគូ​ជា​តួឯក​ស្រី ប្រុស​ជាមួយ​លោក មង្គម តារា​សម្ដែង​ប្រុស​រូប​សង្ហា​ដែល​មាន​វ័យ​ច្រើន​ល្មម​សាក​សម​នឹង​គ្នា។ តំណែង​នេះ ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​ពិធី​ក្រុង​ពាលី​រឿង​ភាគ​ថ្មី “អន្ទាក់​ស្នេហ៍” របស់​ស្ថានីយ​ទូរទស្សន៍​លេខ​៥​ថ្មី​ៗ​នេះ។ រឿង​នេះ​ក៏​បាន​ប្រកាស​ថា នឹង​ថត​រយៈ​ពេល​បី​ខែ ដែល​ធ្វើ​ឱ្យ​នាង និង​​ប្រុស​ក្មេង​លោក បុត្រ ត្រូវ​ឃ្លាត​ឬ​យ៉ាង​ណា?

តំណែង​ដ៏​សំខាន់​ក្នុង​ខ្សែ​រឿង​ខាង​លើ ត្រូវ​បាន​អ្នក​ដឹក​នាំ​កម្មវិធី​របស់​ទូរទស្សន៍​នេះ​បាន​ពន្យល់​ថា កញ្ញា ដួង ម៉ានិច ពិត​ជា​សាក​សម ដោយ​សារ​តែ​នាង​មាន​សមត្ថភាព ហើយ​រឿង​ភាគ​លើក​មុន​ៗ ក៏​ម៉ានិច បាន​កសាង​កេរ្តិ៍​ឈ្មោះ​ ដោយ​បាន​ទទួល​ការ​គាំទ្រ និង​ការ​លើក​សរសើរ​ជា​ច្រើន​ដែរ។

ម្យ៉ាង​ទៀត​លោក​លើក​ឡើង​ថា ការ​ដែល​នាង បាន​​ផ្ទុះ​រឿង​មាន​ទំនាក់​ទំនង​ស្នេហា​ផ្អែម​ល្ហែម​ជាមួយ​តារា​វ័យ​ក្មេង​លោក បុត្រ ធ្វើ​ឱ្យ​ផ្អើល​ពេញ​បណ្ដាញ​សង្គម​នោះ ក៏​ជា​ហេតុ​ដែល​លោក​យល់​ថា ការ​ដាក់​នាង​ឲ្យ​មក​ជា​តួឯក​ស្រី​ប៉ះ​ជាមួយ​បុរស​វ័យ​កណ្ដាល ដូច​ជា​លោក មង្គល នឹង​ទទួល​បាន​ការ​គាំទ្រ និង​ជោគជ័យ​ដែរ។

វិល​មក​កញ្ញា ដួង ម៉ានិច វិញ​បាន​ប្រាប់​ឱ្យ​ដឹង​ថា សម្រាប់​រឿង​ភាគ​ថ្មី​នេះ នាង​មិន​ផល​ប៉ះពាល់​អ្វី​ឡើយ​សម្រាប់​នាង និង​លោក បុត្រ នោះ ប៉ុន្តែ​នាង​សប្បាយ​ចិត្ត​ទៅ​វិញ​នៅ​ពេល​បាន​សម្ដែង​ជា​តួឯកស្រី មក​ជួប​លោក មង្គល។ សម្រាប់​នាង​គ្មាន​បញ្ហា​អ្វី​នោះ​ទេ ហើយ​ថា ការ​បាន​ឱកាស​មក​ថត​រឿង​ភាគ​ឱ្យ​ស្ថានីយ​ទូរទស្សន៍​ខាង​លើ គ្រា​នេះ ជា​រឿង​ល្អ និង​ជា​ឱកាស​ថ្មី​របស់​នាង​ទៅ​វិញ។

តារា​សម្ដែង​សិចស៊ី​រូប​នេះ​បាន​បញ្ជាក់​ថា រឿង​ភាគ “អន្ទាក់​ស្នេហ៍” នាង​សម្ដែង​ជា​តួ​ស្រី ក្រមុំ​ស្រស់​ស្អាត ជាប់​លំដាប់​សេដ្ឋី​នី ជា​មនុស្ស​មិន​ងាយ​ទទួល​ព្រម​ចំពោះ​អ្នកណា​ងាយ​ៗ​នោះ​ទេ។ រឿង​នេះ​អ្វី​ដែល​ពិសេស​នោះ នាង​ដើរ​តួ​ជា​ស្រី​លំដាប់​អ្នកមាន ហើយ​ប្តី​បី​នាក់ ដែល​ប្តី​ទាំង​នោះ​សុទ្ធ​តែ​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ រហូត​អ្នក​ណា​ក៏​ចង់​ខ្លាច​នាង​ដែរ។ ក្នុង​រឿង​នេះ សង្គម​ហៅ​តួ​ស្រី​នេះ​ជា​ស្រី​ចង្រៃ ប៉ុន្តែ​ស្រាប់​តែ​នៅ​មាន​តួឯក​ប្រុស ម្នាក់​ទៀត​បាន​លង់​ស្នេហ៍ ដោយ​មិន​ខ្លាច​ស្លាប់​ដូច​អ្នក​បី​នាក់​មុន​ឡើយ។ តើ​មាន​មូលហេតុ​អ្វី​ខ្លះ? ម៉ានិច ស្នើ​ឲ្យ​រង់ចាំ​តាម​ដាន​ទាំង​អស់​គ្នា។

រឿង​ "អន្ទាក់​ស្នេហ៍" ​ត្រៀម​នឹង​ថត​នា​ពេល​ឆាប់​ៗ​នេះ ដោយ​ក្រោយ​ចំណាយ​រយៈ​ពេល​បី​ខែ ដើម្បី​សម្រិត​សម្រាំង​គុណភាព ទុក​ជា​កាដូ​ដល់​ជូន​ទស្សនិកជន។ រឿង​នេះ​ក្រៅ​ពី​តួឯក​ទាំង​ពីរ​ខាង​លើ មាន​តារា​ជា​ច្រើន​ទៀត​ដូចជា កញ្ញា រ៉ូហ្សា កញ្ញា ដានី អារីយ៉ា កញ្ញា ចាន់ ស្រី​រ័ត្ន កញ្ញា មូនណា អ្នកនាង ញឹម ចាន់ថន តារា​កំប្លែង​លោក ចេឡា លោក រិទ្ធី, លោក យុទ្ធ ឋានៈ, លោក គង់ សុភី, អ្នកស្រី ញឹម សុខា និង​អ្នកស្រី វណ្ណា ជា​ដើម៕

រូបថតសហការី

អត្ថបទ៖ ទារិកា

អត្ថបទថ្មី