ជប៉ុន​អនុញ្ញាត​ឲ្យ​អ្នកវិទ្យាសាស្ត្រ​បង្កើត​កូនកាត់ សត្វ-មនុស្ស ដំបូង​បំផុត​មិន​ធ្លាប់​មាន

  • 2019-08-04 06:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ជប៉ុន​បាន​យល់ព្រម​លើ​សំណូមពរ​របស់​អ្នកវិទ្យាសាស្ត្រ​ក្នុង​ការ​បង្កើត​កូនកាត់​សត្វ-មនុស្ស ដំបូង​បំផុត​មិន​ធ្លាប់​មាន។ នេះ​បើ​តាម Business Insider។

គោលបំណង​អ្នកស្រាវជ្រាវ​គឺ​ចង់​បង្កើត​សត្វ​មួយ​ប្រភេទ​ដែល​បង្ក​ចេញ​ពី​កោសិកា​សត្វ និង កោសិកា​មនុស្ស​រួម​បញ្ចូល​គ្នា​ ហើយ​បើ​ចាំបាច់​គេ​អាច​បម្លែង​សត្វ​នោះ​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​បាន​ទៀត​ផង។

ក្រសួង​វិទ្យាសាស្ត្រ​ជប៉ុន​កាល​ពី​សប្ដាហ៍​មុន​បាន​ផ្ដល់​ការ​យល់ព្រម​ជា​បណ្ដោះអាសន្ន​ចំពោះ​សំណើ​មួយ​របស់​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​តូក្យូ ដើម្បី​បង្កើត​អំប្រ៊ីយ៉ុង​សត្វ​ដែល​ផ្ទុក​កោសិកា​មនុស្ស និង ធ្វើ​ឲ្យ​សត្វ​ពពោះ។

ពួកគេ​ធ្វើ​ការ​សាកល្បង​ទៅ​លើ​សត្វ​កណ្ដុរ និង កណ្ដុរ​ប្រែង។ ករណី​សិក្សា​នេះ អ្នកវិទ្យាសាស្ត្រ​បាន​ប្រើប្រាស់​កោសិកា​ខួរក្បាល​មនុស្ស​ជាង​៣០%​នៃ​កោសិកា​​របស់​ សត្វ-មនុស្ស ប្រភេទ​ថ្មី​នេះ​ ហើយ​បន្ទាប់​ពី​​ពួកវា​ចាប់​កំណើត ក្រុម​អ្នក​ស្រាវជ្រាវ​នឹង​ត្រូវ​ប្រើ​ពេល​២​ឆ្នាំ​ទៀត​ដើម្បី​តាមដាន​ការ​អភិវឌ្ឍ​របស់​​កូនកាត់ សត្វ-មនុស្ស នេះ។

រូបតំណាង

Hiromitsu Nakauchi ប្រធាន​ក្រុម​ដឹកនាំ​ការ​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​តូក្យូ​បាន​និយាយ​ថា "ទីបំផុត យើង​បាន​មក​ដល់​ចំណុច​សិក្សា​ដ៏​យកចិត្តទុកដាក់​ខ្ពស់​បំផុត​មួយ បន្ទាប់​ពី​បាន​ត្រៀមលក្ខណៈ​ជាង​១០​ឆ្នាំ"។

"យើង​មិន​រំពឹង​ថា​នឹង​បង្កើត​សរីរាង្គ​មនុស្ស​ភ្លាម​ៗ​ទេ​ ប៉ុន្តែ​នេះ​អនុញ្ញាត​ឱ្យ​យើង​ជម្រុញ​ការ​ស្រាវជ្រាវ​របស់​យើង​ដោយ​ផ្អែក​លើ​វិធី​ដែល​យើង​បាន​ប្រើ​ទម្រាំ​ឈាន​មក​ដល់​ចំណុច​នេះ"។

ខណៈ​ដែល​ប្រទេស​ដទៃ​ទៀត​បាន​ធ្វើ​ពិសោធន៍​​បង្កើត​កូនកាត់ សត្វ-មនុស្ស ត្រឹម​ជា​លក្ខណៈ​អំប្រ៊ីយ៉ុង ប៉ុន្តែ​ជប៉ុន​​គឺ​ជា​ប្រទេស​ដំបូង​គេ​ដែល​គាំទ្រ​ការ​បង្កើត សត្វ-មនុស្ស ឲ្យ​លូតលាស់​ពេញលេញ។

សត្វស្វា-មនុស្ស ត្រូវ​បាន​គេ​អនុញ្ញាត​ឱ្យលូតលាស់​តែ២ទៅ៣​សប្តាហ៍ប៉ុណ្ណោះ។ រូបថត៖ Xinhua

ជាក់​ស្តែង អាមេរិក​​​បង្កើត​​កូនកាត់ ជ្រូក-មនុស្ស ​និង អនុញ្ញាត​ឲ្យ​វា​លូតលាស់​តែ ៣ទៅ៤​ សប្ដាហ៍​ប៉ុណ្ណោះ អំប្រ៊ីយ៉ុង​នោះ​នឹង​ត្រូវ​បំផ្លាញ​ចោល​វិញ​ ព្រោះ​វាជា​​ច្បាប់​ក្រមសីលធម៌​ដែល​តម្រូវ។

ដោយឡែក ចក្រភព​អង់គ្លេស ការ​បង្កើត​កោសិកា សត្វ-មនុស្ស នៅ​សាកលវិទ្យាល័យ Newcastle ក៏​ច្បាប់​អនុញ្ញាត​ឲ្យ​ធ្វើ​ត្រឹម​កម្រិត​​កូនកាត់​អំប្រ៊ីយ៉ុង​សម្រាប់​ព្យាបាល​ជំងឺ​ផ្សេងៗ​ប៉ុណ្ណោះ៕

អាន៖ ក្រុម​អវកាសយានិក ​ពន្យល់​មូលហេតុ​ដែល​ អាំស្រ្តង ត្រូវ​ជ្រើសរើស​ឲ្យ​ដើរ​លើ​​ផ្ទៃឋាន​ព្រះចន្ទ​មុន​គេ

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម