រថយន្ត Carmen មានតែ​ ១៩ គ្រឿងក្នុងលោក ស្ងាត់ៗលេចមុខក្នុងទីក្រុង Barcelona

  • 2019-08-05 03:38:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពិព័រណ៍ Geneva Motor Show កាល​ពី​ពេល​កន្លង​ទៅ ក្រុមហ៊ុន Hispano Suiza ​បាន​ដាក់​បង្ហាញ​នូវ​រថយន្ត​ប្រណីត​ Carmen ដែល​ជា​រថយន្ត​មាន​រចនាបថ​រូបរាង​ប្លែក តែ​បង្កប់​ដោយ​បច្ចេកវិទ្យា​ទំនើប។

លុះ​ថ្មីៗ​នេះ​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ទឹកដី​អេស្ប៉ាញ ក៏​បាន​អួត​បង្ហាញ​ Carmen នៅ​លើ​ដង​វិថី​ក្នុង​ទីក្រុង Barcelona ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង។ រថយន្ត​នេះ​មាន​តម្លៃ​ថ្លៃ​ដល់ ទៅ ១,៧ លាន​ដុល្លារ ហើយ​ការ​ផលិត​មាន​ចំនួន​កំណត់​ត្រឹម ១៩ គ្រឿង​តែ​ប៉ុណ្ណោះ។

បញ្ជាក់​ថា​នៅ​ផ្នែក​តាបឡូ​ខាង​ក្នុង​រថយន្ត ​មាន​បំពាក់​នូវ​អេក្រង់ Touchscreen ទំហំ ១០,១ អ៊ីញ គាំទ្រ​ការ​ភ្ជាប់​ទៅ​កាន់​ស្មាតហ្វូន រួម​ផ្សំ​ទាំង​ទីតាំង​សាក​ថ្ម​ឥត​ខ្សែ​ទៀត​ផង។ ក្រឡេក​ទៅ​ម៉ាស៊ីន​មាន​កម្លាំង ១ ០០៥ សេះ ​មាន​ល្បឿន​ស្ទុះ​ពី ០-១០០ គ.ម/ម៉ ប្រើ​ពេល​ក្រោម ៣ វិនាទី ​និង​ល្បឿន​អតិបរមា ២៥០ គ.ម/ម៉។​​​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ carscoops   ប្រែ​សម្រួល៖ កៅ រក្សា