លែងចង់ពឹងផ្អែកជប៉ុន! កូរ៉េខាងត្បូងគ្រោងជះ ៦,៥ប៊ីលានដុល្លារលើការស្រាវជ្រាវ និងអភិវឌ្ឍ

  • 2019-08-05 04:09:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ប្រទេស​កូរ៉េខាងត្បូង បាន​ធ្វើ​ការ​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ខ្លួន​គ្រោង​នឹង​ចំណាយ​លុយ​ប្រមាណ​ជា ៦,៥​ប៊ីលាន​ដុល្លារ​នៅ​ក្នុង​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍ​សម្ភារៈ​ប្រើប្រាស់, គ្រឿង​បន្លាស់ និង​ឧបករណ៍​ផ្សេង​ៗ​ក្នុង​រយៈ​ពេល ៧​ឆ្នាំ​ខាង​មុខ ដើម្បី​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ផលិតផល​នាំ​ចូល​ពី​ជប៉ុន។

ការ​ប្រកាស​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ជប៉ុន​បោះបង់​កូរ៉េខាងត្បូង​ចេញ​បញ្ជី​ប្រទេស​ដែល​មាន​ការ​នាំ​ចេញ​ផលិត​ផល​លឿន ខណៈ​ពេល​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​កំពុង​ឡើង​កម្ដៅ។ យោង​តាម​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​កូរ៉េ​លោក Sung Yun-mo ឲ្យ​ដឹង​ក្នុង​សន្និសីទ​កាសែត​មួយ​ថា "យើង​ចង់​កែប្រែ​ស្ថានភាព​កំពុង​មាន​វិបត្តិ ឲ្យ​ទៅ​ជា​ឱកាស​សម្រាប់​ឧស្សាហកម្ម​សម្ភារៈ​ប្រើប្រាស់, គ្រឿង​បន្លាស់ និង​ឧបករណ៍​ផ្សេង​ៗ។” គម្រោង​នេះ ក៏​នឹង​ធ្វើ​ឡើង​ក្នុង​គោលបំណង​កាត់​បន្ថយ​កម្សោយ​នៃ​ផ្នែក​ផលិតឧបករណ៍​របស់​កូរ៉េខាងត្បូង ដែល​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​ប្រទេស​ដទៃ។

គួរ​ឲ្យដឹង​ថា រដ្ឋាភិបាល​ទីក្រុង​តូក្យូ​ប្រកាស​កាល​ពី​ថ្ងៃ​ទី ១​ខែ​កក្កដា​ថា​ខ្លួន​នឹង​រឹត​បន្ដឹង​ការ​នាំ​ចេញ​វត្ថុ​ធាតុ​ដើម​គីមី​ចំនួន​បី​ប្រភេទ​សម្រាប់​ផលិត​បន្ទះ​ឈីប និង​ស្គ្រីន​បង្ហាញ​រូប​ភាព​ទៅ​កាន់​ប្រទេស​កូរ៉េខាង​ត្បូង៕

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ រ័ត្ន