ចំណេញ​ទ្វេ! កម្មវិធី​​ថ្មីជួយ​ម្ចាស់​អាជីវកម្ម​ដឹង​ពី​សេវា ហើយអ្នក​ប្រើ​បាន​លុយ​ទៀត!

  • 2019-08-06 08:06:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

GigaGigs by Smart គឺ​ជា​កម្មវិធី​ដំបូង​នៅ​កម្ពុជា​ ដែល​ផ្ដល់ឱកាស​ឲ្យ​អ្នក​ប្រើ​ប្រាស់​បំពេញ​ភារកិច្ច​មួយ​ចំនួន​ ហើយមាន​រង្វាន់​លើក​ទឹក​ចិត្ត និងផ្ដល់​ទិន្នន័យ​ឲ្យ​អាជិវកម្ម។ កម្មវិធី​នេះ​ត្រូវ​បាន​ដាក់​ប្រតិបត្តិការ​​នៅ​ប្រទេស​អាស៊ាន​មួយ​ចំនួន​ដូច​ជា​ម៉ាឡេស៊ី​ ដោយ​មាន​ភាព​ជោគ​ជ័យ​យ៉ាង​ខ្លាំង ខណៈ​​ទើប​តែ​​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នៅ​កម្ពុជា​កាល​ពី​ម្សិលមិញ​ប៉ុណ្ណោះ។

លោក​ Thomas Hundt នាយក​ប្រត្តិបត្តិ​របស់​ក្រុមហ៊ុន​ Smart Axiata បាន​លើកឡើង​ថា​៖ «នៅ​ក្នុង​យុគសម័យ​នៃ​ការ​ប្រើ​ប្រាស់​ទិន្នន័យ​ធំ​ៗ អាជីវកម្ម​ត្រូវ​ការ​ប្រើ​ប្រាស់​ទិន្នន័យ​ថ្មីៗ​បំផុត​ និង​ព័ត៌មាន​សំខាន់​ៗ​ដើម្បី​ធ្វើ​ប្រតិបត្តិ​អាជីវកម្ម​របស់​ពួក​គេ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធិភាព​។ ជា​មួយ​ GigaGigs by Smart​ អាជីវកម្ម​អាច​ទទួល​បាន​ព័ត៌មាន​ទិន្នន័យ​ពី​មហាជន​បាន​យ៉ាង​ងាយ​ស្រួល​ និង​ប្រកប​ដោយ​អត្ថ​ប្រយោជន៍ ហើយក៏​មាន​ការ​ផ្ដល់​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​អ្នក​ប្រើ​ប្រាស់​សម្រាប់​ការ​ចូល​រួម​របស់​ពួក​គាត់​ ផង​ដែរ​។»

លោក Kow Kuan Hua នាយក​គ្រប់​គ្រង និង​ជា​ស្ថាប​និក​ GigaGigs ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​មានមតិ​ថា​៖ «វិធី​សាស្រ្ត​នៃ​ការ​ស្រាវ​ជ្រាវ​ទី​ផ្សារ​ដែល​ធ្លាប់​ធ្វើ​កន្លង​មក​ និង​ការ​ប្រមូល​ទិន្នន័យ​ជា​រឿយ​ៗ​មាន​ការ​យឺត​យ៉ាវ​ និង​មាន​តម្លៃ​ថ្លៃ​ ប៉ុន្តែ​ជា​មួយ​ GigaGigs by Smart ​កម្មវិធី​នេះ​មាន​លក្ខណៈ​សាមញ្ញ​ដូចជា​ការ​បញ្ចូល​កិច្ចការ​ទៅ​ក្នុង​កម្មវិធី ក្នុង​ទូរស័ព្ទ​ដៃ ហើយ​បន្ទាប់​មក​ដូច​ជា​ការ​ទាញ​យក​ប្រតិបត្តិ​ទិន្នន័យ​ដោយ​ផ្ទាល់​ពី​អ្នក​ប្រើប្រាស់​ជាក់​ស្តែង​»​។

អ្នក​ប្រើ​ប្រាស់ GigaGigs នឹង​ត្រូវ​ធ្វើ​ការងារ​មួយ​ចំនួន​​​ដូចជា៖

  • ការ​បញ្ជាក់​ផ្លាកយីហោ​
  • ការ​បញ្ជាក់​របៀប​លក់​ដូរ​ (លក់​ដុំ​ ឬ​លក់​រាយ)
  • ការ​ស្ទង់មតិ​អំពី​គុណភាព​ និងសេវាកម្ម​អតិថិជន។

កម្មវិធី​នេះ​ក៏​អនុញ្ញាត​ឲ្យ​អតិថិជន​ចែក​រំលែក​ទីតាំង​របស់​ខ្លួន​លើ​ប្រព័ន្ធ ​GPS​ ដើម្បី​បង្ហាញ​ថា​ កិច្ច​ការ​ត្រូវ​បាន​បញ្ចប់​នៅ​ហាង​ជាក់​​លាក់​ណា​មួយ​ និង​ដើម្បី​បញ្ចូល​រូបថត​ ​វីដេអូ​របស់​ហាង​ ឬ​ផលិត​ផល​ដែល​ពួក​គេ​ទទួល​ភារ​កិច្ច​ពិនិត្យ​ឡើង​វិញ​។ លោក​អ្នក​អាច​ Download កម្មវិធី​នេះ​តាម​ Google Play Store និង​ App Store តាម​ទូរសព្ទ​ដោយ​ឥត​គិត​ថ្លៃ​៕​

អត្ថបទ៖ សុខ វេងឈាង

អត្ថបទពេញនិយម