Notebook Gaming មានល្បឿនអេក្រង់ ១៤៤Hz ដាក់លក់ធូរថ្លៃក្រោម ១ ពាន់ដុល្លារ
- 2019-08-07 02:14:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Notebook Gaming មានល្បឿនអេក្រង់ ១៤៤Hz ដាក់លក់ធូរថ្លៃក្រោម ១ ពាន់ដុល្លារ
ចន្លោះមិនឃើញ
ប្រភេទ Notebook Gaming ម៉ូឌែល Acer Predator Helios 300 សេរ៊ីឆ្នាំ ២០១៨ បានដាក់លក់លើគេហទំព័រ Amazon ត្រឹមតម្លៃប្រមាណ ១ ០០០ ដុល្លារតែប៉ុណ្ណោះ។ ចំណុចខ្លាំងនៃកុំព្យូទ័រយួរដៃសម្រាប់ Gamer មួយនេះ គឺមានល្បឿនដំណើរការអេក្រង់រត់បានដល់ ១៤៤Hz ដែលតម្លៃត្រឹម ១ ពាន់ដុល្លារ ពិតជាពិបាករកនៅលើទីផ្សារ។
Acer Predator Helios 300 បំពាក់នូវអង្គគណនាប្រភេទ Intel Core i7-8750H (6 cores/12 threads) មានក្រាហ្វិកកាត Nvidia GeForce GTX 1060 6GB DDR4 ជាមួយអង្គផ្ទុក SSD 256GB Nvme។ ផ្នែកអេក្រង់មានទំហំធំ ១៥,៦ អ៊ីញ កម្រិត Full HD IPS ជាមួយល្បឿន Refresh rate 144Hz។ ត្បិតកាតក្រាហ្វិកជំនាន់ចាស់ ប៉ុន្តែល្បឿនដំណើរការអេក្រង់ប៉ុណ្ណេះ ក៏នៅតែអាចរត់ហ្គេមបានយ៉ាងរលូន ហើយចាយលុយអស់ត្រឹម ១ ពាន់ដុល្លារប៉ុណ្ណោះ៕
សម្រាប់ផ្នែករន្ធដោតមាន USB 3.1 Type -C ចំនួន ១, USB 2.0 Type-A ចំនួន ២, HDMI 2.0, រន្ធដោត Ethernet, SD Card ជាមួយនឹងរន្ធ Microphone។ ព័ត៌មានលម្អិតអ្នកអាចឆែកមើលបានលើគេហទំព័រ Amazon ឬចុចត្រង់ Link នេះ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: