Lukaku ពិនិត្យសុខភាពត្រៀមផ្ទេរទៅ Inter Milan
- 2019-08-08 01:31:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lukaku ពិនិត្យសុខភាពត្រៀមផ្ទេរទៅ Inter Milan
ចន្លោះមិនឃើញ
Inter Milan កាន់តែកៀកក្នុងការសម្រេចចុះហត្ថលេខាយក Romelu Lukaku បន្ទាប់ពីសំណើសុំទិញត្រូវ យល់ព្រមដោយ Manchester United។
កាលពីខែកក្កដាកន្លងទៅក្លឹប Inter បានឲ្យថ្លៃ៥៤លានផោន ដល់ Lukaku ប៉ុន្តែ United ជាអាណាព្យាបាលបដិសេធហើយទាមទារយ៉ាងហោចក៏៧៥លានផោនដែរ ជាតម្លៃដែលពួកគេផ្ដល់ឲ្យ Everton កាលពី២ឆ្នាំមុន។ Lukaku បានហោះទៅកាន់អ៊ីតាលីដើម្បីធ្វើតេស្តសុខភាពមុនការប្រកាសជាផ្លូវការ។
Pastorello ជាភ្នាក់ងារផ្ទាល់បានបង្ហោះរូបជាមួយ Lukaku នៅលើយន្តហោះឯកជន ជាមួយសំណេរថា៖ "រួចរាល់ដើម្បីហោះទៅកាន់ទីក្រុង Milano"។ Antonio Conte បច្ចុប្បន្នដឹកនាំ Inter និងជាអតីតអ្នកចាត់ការ Chelsea គឺជាបុគ្គលមួយរូបដែលកោតសរសើរពីសមត្ថភាពរបស់ខ្សែប្រយុទ្ធសញ្ជាតិបែលហ្សិកតាំងពីដើមមក៕