អ្នក​ប្រើ Instagram នឹងអាចឈែតជាមួយអ្នកប្រើ Facebook Messenger ឆ្លងប្រព័ន្ធ

  • 2019-08-08 03:44:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ខែ​មករា​ គេ​បាន​ដឹង​ថា​ Facebook នឹង​ដាក់​បញ្ចូល​គ្នា​នូវ​មុខងារ​​ផ្ញើសា (Chat) ​រវាង​បណ្ដាញ Instagram, WhatsApp និង Messenger។ ហើយ​កាល​ពី​ខែ​មីនា​ លោក Mark Zuckerberg ក៏​បាន​បញ្ជាក់​អំពី​គោល​បំណង​ដាក់​បញ្ចូល​គ្នា​នេះ​ផង​ដែរ។

បើ​តាម​ការ​ចុះ​ផ្សាយ​ថ្មី​របស់ Bloomberg ​​បាន​​ឲ្យ​ដឹង​ថា​​ជា​ដំណាក់​កាល​ដំបូង​មុខងារ Chat ​លើ​ Instagram នឹង​ត្រូវ​កែច្នៃ​ឡើង​វិញ ដោយ​ប្រើ​បច្ចេកវិទ្យា​ Facebook Messenger។ ដើម្បី​អាច​​ឲ្យ​អ្នក​ប្រើ Instagram ផ្ញើ​សា​ឆ្លើយ​ឆ្លង​ជា​មួយ​អ្នក​ប្រើ Facebook Messenger បាន​នោះ វិស្វករ​នៅ​ក្រុមហ៊ុន​បាន​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ពី Messenger យក​ទៅ​កែ​ច្នៃ Instagram Direct ដោយ​ការ​ឌីហ្សាញ​របស់​ Instagram Direct នឹង​មិន​​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន​នោះ​ទេ។ បន្ថែម​ពី​នេះ​បុគ្គលិក​ដែល​ធ្វើ​ការ​នៅ Instagram ពេល​នេះ​ត្រូវ​រាយការណ៍​​ព័ត៌មាន​ដល់​ក្រុម​ការងារ Messenger ទៀត​ផង។

ការ​ចុះ​ផ្សាយ​របស់ Bloomberg ក៏​បាន​លើក​ឡើង​អំពី​គោល​បំណង​របស់​ Facebook ដែល​ចង់​​​បន្ថែម​ពាក្យ "from Facebook” នៅ​ពី​ក្រោយ​ឈ្មោះ Instagram និង WhatsApp ផង​ដែរ៕​

ចុចអាន ៖ ហ្គេម​​លើ​ Apple Watch ទំនងៗអាច​ជួយ​អ្នក​បំបាត់​ភាព​អផ្សុក​ ពេល​ទូរសព្ទ​អស់​ថ្ម

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម