ភ្ញាក់ផ្អើល! អ្នកវិទ្យាសាស្ត្ររកឃើញថា សត្វសេកកាលពី ១៩លានឆ្នាំមុនមានកម្ពស់ជាង ១ម៉ែត្រ

  • 2019-08-08 06:58:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ អ្នកវិទ្យាសាស្ត្រ​បាន​រក​ឃើញ​ហ្វូស៊ីល​សត្វ​សេក​មួយ​ប្រភេទ​ដែល​រស់​នៅ​ក្នុង​ប្រទេស​នូវែលហ្សេឡង់​កាល​ពី ១៩​លាន​ឆ្នាំ​មុន មាន​កម្ពស់​រហូត​ដល់​ជាង ១​ម៉ែត្រ។

អ្នកវិទ្យាសាស្ត្រ​បាន​ឲ្យ​ដឹង​ថា សេក​នេះ​ជា​ប្រភេទ Squawkzilla ដែល​ពួកវា​ស៊ី​សត្វ​សេក​ផ្សេង​ជា​អាហារ​ដោយ​ប្រើ​ចំពុះ​ដ៏​ធំ​របស់​វា​ដើម្បី​សម្លាប់​ចំណី​ជា​ហេតុ​បណ្ដាល​ឲ្យ​មាន​រូប​រាង​ធំ​បែប​នេះ។ ហ្វូស៊ីល​របស់​សត្វ​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​តំបន់​កំណាយ Central Otago នៃ​ប្រទេស​នូវែលហ្សេឡង់​។ យោង​តាម​សាស្ត្រាចារ្យ Trevor Worthy មក​ពី​សកលវិទ្យាល័យ Flinders ឲ្យ​ដឹង​ថា "យើង​បាន​និង​កំពុង​កាយ​រក​ហ្វូស៊ីល​ក្នុង​តំបន់​នេះ​អស់​រយៈ​ពេល​ជាង ២០​ឆ្នាំ​មក​ហើយ ហើយ​ជា​រៀង​រាល់​ឆ្នាំ​យើង​តែង​ប្រទះ​ឃើញ​ប្រភេទ​សត្វ​បក្សី និង​សត្វ​ផ្សេង​ថ្មី​ៗ​ទៀត។”

គួរ​ឲ្យ​ដឹង​ថា តំបន់​នៃ​កំណាយ​ហ្វូស៊ីល​នេះ ធ្លាប់ជាបឹងទឹកសាបដែលមានព្រំប្រទល់ជាប់​ជាមួយ​តំបន់ទំនាបលិចទឹកដ៏ធំដែលសម្បូរទៅដោយតំបន់ដីសើម និងមានស្មៅ​ដុះ​ពាសពេញ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម