Everton ទិញ​បាន​ Iwobi ខណៈ​ Carroll ទៅ​ Newcastle វិញ​នៅ​ថ្ងៃ​ចុង​ក្រោយ​

  • 2019-08-09 02:47:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីផ្សារ​ដោះដូរ​កីឡាករ​បាន​បិទ​ទ្វារ​ជា​ស្ថាពរ​ត្រឹម​យប់​មិញ​នេះ​​ ដោយ​យោង​លើ​ច្បាប់​ថ្មី​ដែល​​តម្រូវ​ឲ្យ​ក្លឹប​ទាំង​អស់​បញ្ចប់​ការ​ទិញ​ដូរ​មុន​ការ​ប្រកួត​ Premier League ចាប់​ផ្ដើម។​

Iwobi

នៅ​ថ្ងៃ​ចុង​ក្រោយ​មាន​ការ​ដោះដូរ​គួរ​ឲ្យ​កត់សម្គាល់​មួយ​ចំនួន​ពី​សំណាក់​ក្លឹប​នានា​ ក្នុង​នោះ​មាន​ដូចជា​ Everton បាន​ចុះ​ហត្ថលេខា​យក​ Alex Iwobi ពី Arsenal ​តម្លៃ​៣៤​លាន​ផោន​​ក្នុង​កុងត្រា​រយៈ​ពេល​៥​ឆ្នាំ។​ Iwobi មាន​វ័យ​ត្រឹម​២៣​ឆ្នាំ​ និង​តួនាទី​លេង​ជា​ខ្សែ​បម្រើ​ ស៊ុត​បញ្ចូល​ទី​១៥​គ្រាប់​ ក្នុង​១៤៩​ប្រកួត​ឲ្យ​ Arsenal។

ដោយ​ឡែក​ Andy Carroll បាន​ចុះ​ហត្ថលេខា​១​ឆ្នាំ​ជាមួយ​ក្លឹប​ចាស់​ Newcastle ក្រោយ​ West Ham មិន​បន្ត​កុងត្រា​ថ្មី​ឲ្យ។​ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​ស៊ុត​បញ្ចូល​ទី​៣៣​គ្រាប់​ឲ្យ​ក្រុម​រហស្សនាម​សារិកា​ព្រៃ​កាល​ពី​ជាង​១០​ឆ្នាំ​មុន​ មុន​ពេល​ផ្ទេរ​ទៅ​ Liverpool និង​ West Ham ប៉ុន្តែ​អាជីព​បាល់ទាត់​របស់​គេ​ញាំញី​ខ្លាំង​ដោយ​សារ​របួស។​

Tottenham វិញ​បាន​ចុះ​ហត្ថលេខា​យក​ខ្សែ​បម្រើ​ជម្រើស​ជាតិ​អង់គ្លេស​អាយុ​ក្រោម​២១​ឆ្នាំ​ Ryan Sessegnon ពី​ Fulham ក្នុង​តម្លៃ​២៥​លាន​ផោន​ និង​ខ្ចី​ជើង​ខ្សែ​បម្រើ​អាហ្សង់ទីន​ Giovani lo Celso ពី​ Real Betis៕

Carroll
Sessegnon និង Celso

ប្រភព៖ Sky Sports   ប្រែសម្រួល៖ សៀនហួរ