រថយន្តចិន កំពុងឡើងកូដខ្លាំងនៅអូស្រ្តាលី
- 2019-08-09 03:19:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្តចិន កំពុងឡើងកូដខ្លាំងនៅអូស្រ្តាលី
ចន្លោះមិនឃើញ
ចំនួនលក់រថយន្តសរុបនៅប្រទេសអូស្ត្រាលីប្រចាំខែកក្កដា ឆ្នាំ ២០១៩ មានការធ្លាក់ចុះ ២,៨% បើធៀបនឹងពេលដូចគ្នាកាលឆ្នាំមុន។ យ៉ាងណាក្ដី រថយន្តរបស់ចិនដូចជា Haval និង MG (ម៉ាករថយន្តបង្កើតដោយអង់គ្លេស ប៉ុន្តែស្ថិតក្រោមការកាន់កាប់របស់ក្រុមហ៊ុនចិន SAIC Motor) មានការកើនឡើងចំនួនលក់រហូតដល់ជាង ១០០% ឯណោះ។
ម៉ាករថយន្ត Haval ដែលជំនាញខាងផលិតរថយន្ត SUV មានការកើនឡើងចំនួនលក់ ១៦៤,២% ធៀបនឹងខែកក្កដា ឆ្នាំ ២០១៨ ដែលលក់រថយន្តបាន ១៤០ គ្រឿង។ សរុប ៧ ខែដំបូងលក់រថយន្តបាន ៧៨៣ គ្រឿង កើនឡើង ១៥៥% ធៀបនឹងឆ្នាំមុន។
ចំណែកម៉ាករថយន្ត MG វិញ បានកើនឡើងចំនួនលក់ដល់ ១៤៩,៨% ប្រៀបធៀបនឹងឆ្នាំមុន ហើយមានការកើនឡើងដល់ ២៥៣% នៅរយៈពេល ៧ ខែចុងក្រោយនេះ។ ម៉ូដែលរថយន្តពេញនិយមជាងគេគឺម៉ូដែល ZS (លក់បាន ២៨៤ គ្រឿង) និង MG3 លក់បាន ៣៩២ គ្រឿង។
Great Wall ដែលជាក្រុមហ៊ុនមេរបស់ Haval ក៏កើនឡើងចំនួនលក់ដែរ ដែលនៅខែកក្កដាលក់បាន១២០ គ្រឿង កើនឡើង ១១៨,២%។ ចុងក្រោយគេគឺក្រុមហ៊ុន LDV ដែលលក់រថយន្តបាន ៥៩០ គ្រឿង កើនឡើង ១៥,៥%៕
ចុចអាន៖