​Modric ​លេង​ឲ្យ​ Madrid ៣០៣ ​ប្រកួត​ហើយ​ ​ទោះ​ឲ្យ​ប៉ុន្មាន​ក៏​មិន​ចេញ​ដែរ​

  • 2019-08-09 06:52:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡាករ​សញ្ជាតិ​ក្រូអាត​ ​Luka Modric ​បាន​ចេញ​មក​បដិសេធ បញ្ចប់​ពាក្យ​ចចាម​អារាម​ ​ថា​ក្លឹប​នៅ​អ៊ីតាលី Inter, ​AC Milan និងក្លឹបបារាំង PSG ​ដែល​សុទ្ធតែចង់​បាន​​​រូបគេ ទៅចូលរួមក្រុម។

Luka Modric Ballon d'or ឆ្នាំ ២០១៨

​ពាក្យ​ចចាម​អារាម​នោះលេចឡើងស្របពេលដែល Modric ​មិន​ស្ថិត​ក្នុង​ជម្រើស ១១ ​នាក់​ដំបូង​ក្នុង​ការ​ប្រកួត​មិត្តភាព​ជាមួយ​ Salzburg ​គ្រា​ដែល​ Madrid ឈ្នះ ១-០ ​រក​គ្រាប់​បានដោយ​កីឡាករ​ចំនូល​ថ្មី Hazard។

ខ្សែបម្រើរូបនេះ ​ចំណាយ​ពេល​លេង​បាន​ ៨ ​រដូវ​កាល​ជាមួយ​ Real Madrid ​គិត​ទាំង​រដូវ​កាល​ថ្មី​នេះ​ ស៊ុត​បាន​ ១៧ ​គ្រាប់​ បង្ហាញ​ខ្លួន​សរុប​បាន ៣០៣ ​ប្រកួត​(ចូល​លេង​ជម្រើស ១១ ​នាក់​ដំបូង​ ២៦២ ​ប្រកួត​) ជួយ​ឲ្យ​ក្រុម​ឈ្នះ​ពាន​សរុប ១៦ ​និង​ឈ្នះ​ពាន​បុគ្គល​ធំ​មួយ​គឺ Ballon d'or ឆ្នាំ ២០១៨ ​ព្រម​ទាំង​ឈ្នះ​​ពាន​អ្នក​នាំ​លេង​ល្អ​បំផុត​ក្នុង​ការ​ប្រកួត​លីគ​ ​ជា​ច្រើន​ផង​ដែរ៕

អត្ថបទទាក់ទង៖

ប្រភព៖ Goal | Marca   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី