Bayern ស៊ុត​២៣​គ្រាប់​ក្នុង​ប្រកួត​កម្ដៅ​សាច់ដុំ​មុន​បើក​រដូវ​កាល​

  • 2019-08-09 07:13:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bayern Munich បាន​យក​ឈ្នះ​ FC Rottach-Egern ដោយ​លទ្ធផល​ ២៣-០ ក្នុង​ការ​ប្រកួត​មិត្ត​ភាព​កម្ដៅ​សាច់ដុំ​មុន​បើក​រដូវ​កាល​ថ្មី​នៅ Bundesliga។

យោង​តាម​ស្ថិតិ​ក្រុម​ជើង​ឯក​របស់​អាល្លឺម៉ង់​ជា​មធ្យម​ស៊ុត​ចូល​ទី​គូ​ប្រកួត​រៀងរាល់​៤​នាទី​ម្ដង​នៅ​ក្នុង​ការ​ប្រកួត​នោះ។​ ខ្សែ​បម្រើ​បារាំង​ Corentin Tolisso ស៊ុត​បញ្ចូល​ទី​៤​គ្រាប់​ម្នាក់​ឯង​ ស្រប​ពេល​ខ្សែ​ប្រយុទ្ធ​ Robert Lewandowski រក​បាន​ Hat-Tricks ៣​គ្រាប់​។​

ក្រុម​យក្ស​មក​ពី​ទីក្រុង​ម៉ូនិច​ នឹង​ប៉ះ FC Energie Cottbus នៅ​ចុង​សប្ដាហ៍​នេះ​ក្នុង​ពាន​ German Cup បន្ទាប់​មក​ពួកគេ​ប្រកួត​លីគ​សប្ដាហ៍​ទី​១​ ដោយ​ត្រូវ​លេង​ទល់​ Hertha Berlin នៅ​ថ្ងៃ​សុក្រ​ទី​១៦​ ខែ​សីហា៕

ប្រភព៖ YouTube   ប្រែសម្រួល៖ សៀនហួរ