“ឡានរថក្រោះ" កម្លាំង ១០០០ សេះ នឹងប្រកាសចេញសប្ដាហ៍នេះ

  • 2019-08-09 07:48:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ Rezvani Tank ស៊េរី​ថ្មី​ឆ្នាំ ២០២០ ត្រៀម​នឹង​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​ក្នុង​សប្ដាហ៍​នេះ ជា​មួយ​ការ​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី​ខុស​ពី​មុន និង​មាន​បន្ថែម​កម្លាំង​ខ្លាំង​លើស​មុន​ទៀត​ផង។

តាម​រយៈ​រូបភាព Teaser ច្រើន​សន្លឹក​ឃើញ​ថា​រូបរាង​របស់​ "ឡានរថក្រោះ" នេះ មាន​ការ​ផ្លាស់​ប្ដូរ​រចនាបថ​ថ្មី មិន​មាន​ប្រើ​ផ្នែក​ពី​ស៊េរី​ចាស់​នោះ​ទេ។ រថយន្ត​ស៊េរី​ថ្មី​នេះ​នឹង​មាន​ចំនួន ៣ ប្រភេទ​ដូច​ស៊េរី​មុន គឺ​ប្រភេទ Tank ធម្មតា, ប្រភេទ Tank X និង​ប្រភេទ Tank X Military Edition ដែល​អាច​ធន់​នឹង​គ្រាប់​កាំភ្លើង។

គួរ​ដឹង​ថា​ប្រភេទ Tank X នឹង​នៅ​តែ​ប្រើ​ម៉ាស៊ីន​ចំណុះ ៦,២ លីត្រ ប្រភេទ Supercharged មាន​ចំនួន ៨ ស៊ីឡាំង ជា​ម៉ាស៊ីន​របស់ Dodge Challenger SRT Demon ប៉ុន្តែ​មាន​កម្លាំង​ខ្លាំង​លើស​មុន។ ជា​ជាង​អាច​បង្កើត​កម្លាំង​បាន​ ៨៤០ សេះ​នោះ ប្រភេទ Tank X ថ្មី នឹង​អាច​ផលិត​កម្លាំង​បាន​ដល់​​ ១០០០ សេះ ដែល​អាច​ឲ្យ​វា​ក្លាយ​ជា​ SUV កម្លាំង​ខ្លាំង​ជាង​គេ​ក្នុង​លោក ពេល​ប្រកាស​ចេញ។

នៅ​សប្ដាហ៍​នេះ​រថយន្ត Tank ស៊េរី​ឆ្នាំ ២០២០ នឹង​ប្រកាស​ចេញ ដោយ​ការ​កុម្ម៉ង់​ទិញ​បាន​ចាប់​ផ្ដើម​បើក​ហើយ ដែល​តម្រូវ​ឲ្យ​តម្កល់​លុយ ២ ៥០០ ដុល្លារ។ ចំពោះ​តម្លៃ​មិន​ទាន់​បាន​បង្ហាញ​នោះ​ទេ ប៉ុន្តែ​​រថយន្ត Tank ស៊េរី​មុន​មាន​តម្លៃ​ចាប់​ពី ១៦៥ ០០០ ដុល្លារ, ប្រភេទ Tank X តម្លៃ​ចាប់​ពី ២៥៩ ០០០ ដុល្លារ និង​ Tank X Military Edition មាន​តម្លៃ ២៩៥ ០០០ ដុល្លារ៕

ចុចអាន៖

ប្រភព៖ Motor1   ប្រែ​សម្រួល៖ សុខហេង