Premier League មក​វិញ​យប់​នេះ​ Liverpool ត្រូវ​លេង​បើក​ឆាក​មុន​គេ​

  • 2019-08-09 10:13:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្របខ័ណ្ឌ​កំពូល​ Premier League ឬ​ហៅ​កាត់​ថា​ EPL បាន​ចាប់ផ្ដើម​រដូវ​កាល​ថ្មី​ ២០១៩-២០​ នៅ​យប់​នេះ​ហើយ​ក្រោយ​សម្រាក​ប្រមាណ​ជាង​៣​ខែ។​

នៅ​សប្ដាហ៍​ដំបូង​ក្រុម​រង​ជើង​ឯក​ចាស់​​ Liverpool នឹង​ធ្វើ​ការ​ប្រកួត​មុន​គេ​ទល់​នឹង​ Norwich City នៅ​យប់​ថ្ងៃ​សុក្រ​នេះ​វេលា​ម៉ោង​២​រំលង​អាធ្រាត្រ​ នៅ​ទឹកដី​ Anfield។​ ក្រុម​រហស្សនាម​ថា​ហង្ស​ក្រហម​រំពឹង​ឈ្នះ​ពាន​លើក​ដំបូង​នៅ​រដូវ​កាល​នេះ​ក្រោយ​ខកខាន​ជិត​៣០​ឆ្នាំ។

Sadio Mane ដែល​អវត្តមាន​កាល​ប៉ះ​ Manchester City នៅ​ Community Shield បាន​វិល​មក​ជួយ​ក្រុម​វិញ​ ខណៈ​ James Milner ក៏​ជា​ពី​របួស​ហើយ​ដែរ។​ ក្រុម​ជើង​ឯក​លីគ​កំពូល​១៨​សម័យ​កាល​ពេញ​ជើង​សឹង​១០០%​ ក្នុង​នោះ​មាន​តែ​ Nathaniel Clyne ម្នាក់​ប៉ុណ្ណោះ​ត្រូវ​អវត្តមាន​ដោយ​សារ​របួស​ជង្គង់។​

ជម្រើស​១១​នាក់​របស់​ម្ចាស់​ផ្ទះ​នៅ​យប់​នេះ​អាច​ជា៖ Alisson, Alexander-Arnold, Gomez, Van Dijk, Robertson, Fabinho, Wijnaldum, Henderson, Mane, Salah, Firmino៕

ប្រភព៖ The Sun   ប្រែសម្រួល៖ សៀនហួរ