លើកនេះលុយសុទ្ធតែម្ដង បេក្ខភាពនារី ចាន់ឡា ទទួលបានពីអតីតតារាចម្រៀង Rock

  • 2019-08-10 02:52:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់តាំងពីធ្វើឲ្យមានការចាប់អារម្មណ៍ក្នុងការប្រឡង X Factor Cambodia បេក្ខនារី លៀង ចាន់ឡា បានទទួលការឧបត្ថម្ភបន្តបន្ទាប់ពីសប្បុរសជនបន្តបន្ទាប់ ហើយនៅថ្ងៃនេះ នាងទទួលបានជំនួយបន្ថែមពីជាទឹកប្រាក់សុទ្ធចំនួន ៥០០ដុល្លារអាមេរិក បូករួមនឹងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។

អំណោយនេះ ផ្ដល់ជូនដោយកញ្ញា ម៉ូលីកា អតីតតារាចម្រៀងផលិតកម្ម Rock និងជាម្ចាស់ហាង ”ម៉ូលីកា ខូស្មិកទិក” ដែលបានធ្វើឲ្យកញ្ញា ចាន់ឡា រំភើបស្ទើរស្រក់ទឹកភ្នែកទៀតផង។ តាមការអះអាងរបស់កញ្ញា ម៉ូលីកា បានឲ្យដឹងថា ដំបូងនាងគ្រោងជូនតែប្រាក់ចំនួន៥០០ដុល្លារប៉ុណ្ណោះ ទៅឲ្យកញ្ញា លៀង ចាន់ឡា។

តែដោយសារឃើញសភាពនាង គូរឲ្យអាណិតខ្លាំងពេក ទើបនាងបានជិះកង់បីទៅទិញអង្ករគ្រឿងឧបភោគ បរិភោគមួយចំនួនទៀតមាន ២ការ៉ុង មី៥កេស និងទឹកផ្លែឈើ៥កេស ដើម្បីទុកឲ្យម្ដាយរបស់នាងហូប ព្រោះឮថា នាពលនេះ អ្នកមានគុណរបស់ ចាន់ឡា ឈឺដាក់សេរ៉ូមនៅផ្ទះផង។

តាមរយៈវីដេអូ Live របស់កញ្ញាម៉ូលីកា គេបានឃើញ បេក្ខនារីមកពីកំពង់ឆ្នាំង រំភើបរហូតចង់រលីងរលោងទឹកភ្នែកទៀតផង។ ក្រៅពីផ្ដល់ជំនួយមានទាំងលុយ និងគ្រឿងឧបភោគ បរិភោគ នៅបានលើកទឹកចិត្តដល់នាងកុំឲ្យបាត់បង់ការតស៊ូក្នុងឆាកជីវិត ព្រោះដូចជានាង បើមិនតស៊ូ ដោយដំបូងឡើយលក់ជើងមាន់តាមអនឡាញត្រូវគេមើលងាយ នាងក៏មិនលទ្ធភាពជូន ចាន់ឡា នាពេលនេះដែរ។ សកម្មភាព ប្រិយមិត្តជាច្រើន នៅលើបណ្ដាញសង្គមបានគាំទ្រនូវអ្វីអតីតតារាចម្រៀងបានធ្វើ។

នៅមុននេះ អតីតតារាចម្រៀងផលិតកម្ម Rock កញ្ញាម៉ូលីកា បានប្រកាសភ្លាមៗថា នាងនឹងផ្ដល់ថវិកាចំនួន៥០០ដុល្លារ ដល់កញ្ញា លៀង ចាន់ឡា ក្រោយពេលឃើញទិដ្ឋភាពគួរឲ្យស្រណោះ របស់បេក្ខភាព X Factor Cambodia រូបនេះ ព្រោះតែនាងមិនស្អាត ខ្សត់ខ្សោយ និងគ្មានសម្លៀកបំពាក់ល្អតុបតែងខ្លួនដូចគេឯង៕

អត្ថបទ៖ ទារិកា