MCT E-Sports នឹងរួមចំណែកបង្កើនធនធានកីឡាករអេឡិចត្រូនិកឲ្យសំបូរនៅកម្ពុជា
- 2019-08-10 07:04:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
MCT E-Sports នឹងរួមចំណែកបង្កើនធនធានកីឡាករអេឡិចត្រូនិកឲ្យសំបូរនៅកម្ពុជា
ចន្លោះមិនឃើញ
ក្លឹប MCT E-Sports Cambodia សន្យាចូលរួមជួយអភិវឌ្ឍន៍ និងបង្កើនធនធានកីឡាករ កីឡាការិនីថ្មីៗបន្ថែមទៀតដល់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ឲ្យកាន់តែខ្លាំង ជាពិសេសមានសមត្ថភាពពេញលេញពេលប្រកួតលើឆាកអន្តរជាតិ។
លន់ សាមឌី អគ្គលេខាធិការសហព័ន្ធ កីឡាអេឡិចត្រូនិកកម្ពុជា បានឲ្យដឹងថា ម្សិលមិញនេះសហព័ន្ធបានរៀបចំពិធីទទួលស្គាល់សមាជិកក្លឹបថ្មី MCT E-Sports Cambodia និងផ្ដល់ប័ណ្ណសមាជិកដល់ក្លឹប៣ផ្សេងទៀតផងដែរ។
អគ្គលេខាធិការខាងលើនេះបន្ថែមទៀតថា ការទទួលបាននៅក្លឹបថ្មីៗនេះគឺជារឿងល្អណាស់សម្រាប់សហព័ន្ធ ក្នុងការអភិវឌ្ឍន៍ទៅមុខថែមទៀត ព្រោះវាជួយបានច្រើនដូចជាការផ្ដល់កន្លែងហ្វឹកហាត់ដល់កីឡាករ និងជាការរួមចំណែករកធនធានថ្មីៗទៀតដែរ។
ចំណែកតំណាងក្លឹប MCT E-Sports Cambodia ក៏បានឲ្យដឹងនាឱកាសនោះដែរថា ក្លឹបនឹងកន្លែងសម្រាប់កីឡាករដែលត្រូវការហ្វឹកហាត់ត្រៀមការប្រកួតការប្រកួតផ្សេងៗដោយមិនគិតថ្លៃនោះទេ ក្រៅពីនេះទៀតម្ចាស់ក្លឹបខាងលើនឹងព្យាយាមស្វែងរកកីឡាករល្អៗថ្មីបន្ថែមទៀត និងមានគម្រោងបង្កើតឲ្យមានការប្រកួតនានានៅពេលខាងមុខ។
រំលឹកដែរថា ពិធីទទួលស្គាល់ក្លឹបថ្មី MCT E-Sports Cambodia និងផ្ដល់ប័ណ្ណជាសមាជិករបស់សហព័ន្ធកីឡាអេឡិចត្រូនិក នេះធ្វើឡើងនៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីរសៀលម្សិលមិញ។ សម្រាប់ក្លឹបដែលទទួលបានប័ណ្ណសមាជិកនោះរួមមាន ក្លឹប SEVEN ក្លឹប SECTOR7 ក្លឹប FOREST ENTERTAINMENT៕
រឿងធំ Alisson ត្រូវអវត្តមានលេងទល់នឹង Chelsea នៅ Super Cup ព្រោះបញ្ហាមួយ
មុនប៉ះគ្នា គ្រូម៉ាឡេស៊ី ធ្លាប់និយាយថាកម្ពុជា មិនមែនជាដៃគូឡើយ
ទស្សនាវីដេអូ ជម្រើសជាតិកម្ពុជា ឈ្នះ ថៃ ជាប្រវត្តិសាស្រ្ដ ក្នុងពាន AFF U-18