​Amazon ​ជាប់​ចោទ​ពី​បទ​ ​បង្ខំ​ឲ្យ​សិស្ស​ធ្វើការ​លើស​ម៉ោង​ដល់​យប់​ជ្រៅ

  • 2019-08-12 02:52:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សិស្ស-និស្សិត​ជន​ជាតិ​ចិន​ជា​ច្រើន​រយ​នាក់​ ​ដែល​មាន​អាយុ​​ពី ១៦ដល់ ១៨ ឆ្នាំ​​ត្រូវ​បាន​​បង្ខំ​ឲ្យ​ធ្វើការ​លើស​ម៉ោង​រហូត​ដល់​យប់​ជ្រៅ​នៅ​ក្នុង​រោងចក្រ Foxconn ដើម្បី​ផលិត​ឧបករណ៍​របស់ Amazon។

រោងចក្រ Foxconn នៅខេត្តហួណាន

​តួលេខ​ចំនួន​សិស្ស​លើស ១០០០ នាក់​ខាងលើ​រក​ឃើញ​ដោយ​អ្នក​យក​សារព័ត៌មាន​ The Guardian ​ដែល​បាន​ចុះ​ទៅ​ដល់​រោងចក្រ​ Foxconn នៅ​ទីក្រុង​ Hengyang ​ខេត្ត​ហូណាន​ប្រទេស​ចិន។

រូបភាពថតបានបុគ្គលិកធ្វើការពេលម៉ោងសំរាក(បើមិនធ្វើលើសម៉ោង មិនបានចូលពេញសិទ្ធ)

​យោង​តាម​ប្រភព​ពី​ ​China Lab Watch បាន​ឲ្យ​ដឹង​ថា​ ​រោងចក្រ​បាន​ប្រកាស​រើស​បុគ្គលិក​ហាត់ការ​ដែល​ជា​សិស្ស​មាន​អាយុ​ចាប់​ពី​អាយុ ១៦ ​ឆ្នាំ​ ​ក្នុង​លក្ខខណ្ឌ​ជ្រើសរើស​មិន​អនុញ្ញាត​ឲ្យ​ធ្វើការ​លើស​ម៉ោង​នោះ​ទេ។ ប៉ុន្តែ​ជាក់ស្ដែង​បុគ្គលិក​ហាត់​ការ​ទាំង​នោះ​ ​នឹង​ត្រូវ​បាន​កត់​ចូល​ថា​ ​អវត្តមាន​ ​ឬ​បណ្ដេញ​ចេញ​តែ​ម្ដង ​​​ប្រសិន​បើ​មិន​ធ្វើ​ការ​ឲ្យ​គ្រប់​តាម​អ្នក​ណែនាំ​ ​ជាង​នេះ​ទៀត​​ ក៏​មិន​អាច​ឲ្យ​ចូល​ធ្វើ​ពេញ​សិទ្ធ​ដែរ។

Amazon Echo ជំនាន់ទី ២

​ចង្វាក់​ផលិត​កម្ម​ផលិត ​ស្រឡាយ​​ឧបករណ៍​ស្មាតហូម Amazon Echo (កូន​ Speakers) ជា​ឧបករណ៍​ដែល​ក្រុមហ៊ុន​ Amazon ​លក់​ដាច់​ខ្លាំង​លើ​វិបសាយ​។ ​ស្រង់​សម្តី​និស្សិត​ម្នាក់​បាន​ប្រាប់​ថា "គ្រូ​ប្រាប់​ពួក​ខ្ញុំ​ថា ​បុគ្គលិក​ហាត់​ការ​ធ្វើ​តែ​ ៨ ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​និង ៥ ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ប៉ុណ្ណោះ ប៉ុន្តែ​ស្រាប់​តែ​ឡើង​ដល់ ១២ ម៉ោង​ក្នុង​មួយ​ថ្ងៃ​ សរុប​ទៅ ៦ ថ្ងៃ​ក្នុង​សប្ដាហ៍។”

បុគ្គលិកហូបអាហារនៅកង់ទីនរោងចក្រ

​យ៉ាង​ណា​មិញ​គណៈ​គ្របគ្រង Amazon បាន​ចេញ​មក​បកស្រាយ​ប្រាប់​ថា​ ​កម្មវិធី​បង្រៀន​បុគ្គលិក​ហាត់​ការ​ក្នុង​រោងចក្រ​​ មិន​បាន​ដាក់​លក្ខខណ្ឌ​ឲ្យ​ធ្វើ​ដល់​លើស​ម៉ោង​នោះ​ទេ​ ​ខាង​រោង​ចក្រ​យើង​ខ្ញុំ​សូម​ច្រាន​ចោល​នូវ​ព័ត៌មាន​ខាង​លើ​នោះ៕

ប្រភព៖ Zing   ប្រែ​សម្រួល៖ រក្សា