សម្ដី​ម៉ាត់ៗ​​ប្រធាន​សហព័ន្ធ​តេក្វាន់ដូ​ ITF៖​ ប៉ះ​ប្រទេស​ណា​ក៏​វ៉ៃ​ដែរ​ ចេញ​ទៅ​គឺ​វ៉ៃ​គេ​ មិន​មែន​ទៅ​ឲ្យ​គេ​វ៉ៃ​នោះ​ឡើយ​

  • 2019-08-12 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឯកឧត្ដម​ កែវ​ រ៉េមី​ ប្រធាន​សហព័ន្ធ​តេក្វាន់ដូ​ ITF​ កម្ពុជា​ ថា​កីឡាករ​ កីឡា​ការិនី​ដែល​នឹង​ចេញ​ទៅ​ប្រកួត​ជើងឯក​ពិភពលោក​ថ្ងៃ​ទី២៤​ សីហា​ ២០១៩​ នេះ​គឺ​អត់​មាន​ខ្លាច​ញញើត​ប្រទេស​ណា​មួយ​ឡើយ​ ប៉ះ​ប្រទេស​ណា​វ៉ៃ​ប្រទេស​និង។​

ឯកឧត្ដម​ កែវ​ រ៉េមី​ ប្រធាន​សហព័ន្ធ

ប្រធាន​សហព័ន្ធ​តេក្វាន់ដូ​ ITF​ ខាង​លើ​នេះ​ បាន​បញ្ញាក់​ស្មារតី​ម្ដង​ហើយ​ម្ដង​ទៀត​ ដល់​កីឡាករ​ កីឡា​ការិនី​ទាំង​អស់​ដែល​ត្រូវ​ទៅ​ប្រកួត​នៅ​ប្រទេស​ប៊ុលហ្គារី​ថា​ ត្រូវ​តែ​ខំ​ប្រឹង​ប្រែង​ប្រកួត​ឲ្យ​អស់​សមត្ថភាព​ដើម្បី​យក​មេដាយ​ឲ្យ​បាន​ជួន​ប្រទេស​ជាតិ។​ រំលឹក​ពី​ការ​ចេញ​ទៅ​ប្រកួត​ប៉ុន្មាន​ឆ្នាំ​មុន​ ភាគ​ច្រើន​ចេញ​ទៅ​គឺ​ឲ្យ​គេ​វ៉ៃ​ ប៉ុន្តែ​ឥលូវ​អត់​ទេ​ ITF​ កម្ពុជា​ទៅ​គឺ​ដើម្បី​វ៉ៃ​គេ​ មិន​ខ្វល់​ឡើយ​ប៉ះ​ប្រទេស​ណា​ក៏​ដោយ។​

ទិដ្ឋភាពថ្ងៃសន្និសីទ

ប្រមុខ​របស់​ ITF​ រូប​នេះ​គឺ​មាន​ក្ដី​សង្ឃឹម​ខ្ពស់​ចំពោះ​អត្តពលិក​ទាំង​១៧​នាក់​នេះ​ ដែល​នឹង​ចេញ​ទៅ​ប្រកួត​នៅ​ឯ​ប្រទេស​ប៊ុលហ្គារី​ ព្រោះ​អី​សំអាង​លើ​បទ​ពិសោធ​របស់​ពួកគេ​កន្លង​មក​ រួម​និង​ការ​ខំ​ប្រឹងប្រែង​ហ្វឹកហាត់​ដោយ​យក​ចិត្ត​ទុកដាក់។​ អតីត​អ្នក​ក្បាច់​គុន​រូប​នេះ​រំពឹង​ខ្ពស់​ថា​លើក​នេះ​ នឹង​ទទួល​បាន​លទ្ធផល​ក៏​ដូច​ជា​មេដាយ​បាន​ប្រសើរ​ជាង​មុន​ៗ​ទៅ​ទៀត។​

ទិដ្ឋភាពថ្ងៃសន្និសីទ

រំលឹក​ដែរ​ថា​ កីឡាករ​ កីឡា​ការិនី​តេក្វាន់ដូ​ ITF​ កម្ពុជា​ចំនួន​ ១៧​នាក់​នឹង​ទៅ​ចូលរួម​ប្រកួត​ជ្រើសរើស​ជើង​ឯក​ពិភពលោក​លើក​ទី១៤​ សម្រាប់​យុវជន​ថ្នាល​ និង​លើក​ទី២១​ សម្រាប់​ឈុត​ធំ​ កម្មវិធី​នេះ​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២៤​ ដល់​ ៣០​ សីហា​ ២០១៩​ នៅ​ទីក្រុង​ Plovdiv ប្រទេស​ប៊ុលហ្គារី៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​