ឡូយ​ណាស់​រូប​មន្ត​ថ្មី​ប្រដាល់​គោ​ជល់ ​របស់​ CBS​ ២ប្រកួត​បាន​លុយ​ ៤០០០​ដុល្លារ​

  • 2019-08-12 08:21:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សង្វៀន​ប្រដាល់​ CBS​ ដែល​សហការ​ជា​មួយ​គោ​ជល់​ជា​យូរ​ណាស់​មក​ហើយ​នោះ​ ឥលូវ​បង្កើត​រូប​មន្ត​ថ្មី​ «​អ្នក​តស៊ូ​គុន​ខ្មែរ​គោ​ជល់​ជើងឯក​ប៉ះ​គ្នា»​ គឺ​ម្ចាស់​ខ្សែក្រវាត់​ដែល​ជា​បេក្ខភាព​ប្រើ​ពេល​ត្រឹម​២ប្រកួត​គឺ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ ៤០០០​ដុល្លារ។​

ទិដ្ឋភាពសន្និសីទ

លោក​ ស៊ីថូ​ ណាថាន់​ ប្រធាន​កីឡា​របស់​ CBS​ បាន​ឲ្យ​ដឹង​ថា​ លោក​អរគុណ​ណាស់​ចំពោះ​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​គឺ​គោ​ជល់​ ដែល​បាន​ពេញ​ចិត្ត​នូវ​រូប​មន្ត​ថ្មី​ដែល​ខាង​លោក​បាន​ដាក់​ជូន​ទៅ​ ហើយ​សម្រេច​បង្កើត​កម្មវិធី​ «​អ្នក​តស៊ូ​គុន​ខ្មែរ​គោ​ជល់​ជើងឯក​ប៉ះ​គ្នា»​នេះ​ឡើង។​

ចំពោះ​រូប​មន្ត​នៃ​ការ​ប្រកួត​នេះ​ដែរ​ ប្រធាន​កីឡា​ខាង​លើ​នេះ​បាន​បញ្ជាក់​ថា​ កម្មវិធី​នេះ​សម្រាប់​បេក្ខភាព​ គឺ​ជា​កីឡាករ​ណា​ធ្លាប់​មាន​ខ្សែក្រវាត់​ ពោល​មិន​ថា​ខ្សែក្រវាត់​អ្វី​មក​ពី​ខាង​ណា​ក៏​ដោយ​ អាច​ចូល​លេង​បាន​ទាំង​អស់​អាស្រ័យ​តាម​ប្រភេទ​ទម្ងន់​ដែល​ខាង​កម្មវិធីត្រូវ​ការ និង​​រៀបចំឡើង។​

ឡៅ ចន្រ្ទា ពេលប៉ះ អ៊ីរ៉ង់​

ការ​ប្រកួត​វគ្គ​ទី១​ នេះ​គឺ​ធ្វើ​ឡើង​លើ​ប្រភេទ​ទម្ងន់​ ៦៩​គីឡូក្រាម​ មាន​បេក្ខភាព​ខ្មែរ​ពីរ​រូប​ រឿង​ សោភ័ណ្ឌ​ និង​ ឡុង​ សុភី​ ខណៈ​២រូប​ទៀត​ជា​បរទេស។​ ខ្មែរ​២រូប​នេះ​នឹង​ត្រូវ​ប៉ះ​បរទេស​នៅ​វគ្គ​ជម្រុះ​ដំបូង​ អ្នក​ឈ្នះ​បាន​ឡើង​ទៅ​វគ្គ​ទី២​ ផ្ដាច់ព្រ័ត្រ​យក​លេខ១​ និង​លេខ២​តែ​ម្ដង។​ សរុប​ទៅ​កីឡាករ​ឈ្នះ​តែ​២ប្រកួត​បាន​ខ្សែក្រវាត់​១គ្រឿង​ និង​ថវិកា​ ៤០០០​ដុល្លារ​តែ​ម្ដង។​

ឡៅ ចន្រ្ទា ឈ្នះអ៊ីរ៉ង់​

រំលឹក​ដែរ​ថា​ កម្មវិធី​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​ការ​ប្រកាស​រូប​មន្ត​ប្រកួត​ថ្មី​ «​អ្នក​តស៊ូ​គុន​ខ្មែរ​គោ​ជល់​ជើងឯក​ប៉ះ​គ្នា»​ នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍​ ទី​១០​ ខែ​សីហា​ ឆ្នាំ​២០១៩​ នៅ​សង្វៀន​ CNC​ ឫស្សីកែវ។​ ការ​ប្រកួត​វគ្គ​ទី១​ លើ​ប្រភេទ​ទម្ងន់​ ៦៩​គីឡូក្រាម​នេះ​ នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ​ហើយ៕​

អត្ថបទ៖ នួន ស៊ីណា​