តាំងពីចូល Barca មក Messi បន្តកុងត្រាប៉ុន្មានដងហើយ?
- 2019-08-13 00:11:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាំងពីចូល Barca មក Messi បន្តកុងត្រាប៉ុន្មានដងហើយ?
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធអាហ្សង់ទីនកីឡាករ Lionel Messi បានរួមរស់ជាមួយក្លឹប Barcelona យូរឆ្នាំមកហើយ ប៉ុន្តែគេក៏បានបន្តកុងត្រាជាច្រើនលើក ជាច្រើនសារដែរ ដែលជាថ្នូរបន្តនៅជាមួយក្លឹបកាតាឡាន់នេះបន្តទៀត។
Messi មកទល់ពេលនេះបន្តកុងត្រាចំនួន ៨លើកមកហើយ។
កីឡាកររូបនេះបន្តកុងត្រាដំបូងបង្អស់នៅឆ្នាំ២០០៥ គេបន្តកុងត្រាជាមួយក្លឹបនេះ រហូតដល់ឆ្នាំ ២០១០។
Messi បន្តកុងត្រាលើកទី២ ខែកញ្ញា ឆ្នាំ២០០៥ រហូតដល់ឆ្នាំ២០១៤។
ខ្សែប្រយុទ្ធរូបនេះតលើកទី៣ នៅឆ្នាំ២០០៧ ក្រោយពីស៊ុត Hat-Trick ចូល Real Madrid ដោយលើកនេះមិនបន្តរយៈពេលនៅ Camp Nou ប៉ុន្តែដំឡើងប្រាក់ខែរហូតដល់ទៅជាង ១២ម៉ឺនដុល្លារក្នុងមួយសប្ដាហ៍។
នៅឆ្នាំ២០០៨ គេបានបន្តជាលើកទី៤ ដោយទទួលកេរអាវលេខ ១០ពី Ronaldinho។
Messi បន្តកុងត្រាជាលើកទី៥ នៅឆ្នាំ២០០៩ ដែលបន្តរហូតដល់ឆ្នាំ ២០១៦។
នៅឆ្នាំ២០១៣ Messi បន្តកុងត្រាជាលើកទី ៦ រហូតដល់ឆ្នាំ២០១៨។
នៅឆ្នាំ២០១៤ បន្តជាលើកទី ៧ រហូតដល់ឆ្នាំ២០១៨ ប៉ុន្តែលើកនេះបន្ថែមទឹកលុយលើសមុនទៀត។
នៅឆ្នាំ២០១៧ Messi បន្តកុងត្រាជាលើកទី ៨ រហូតដល់ឆ្នាំ២០២១៕
អានបន្ត៖
បាល់ Free Kick របស់ Messi ស៊ុតចូល Liverpool ជាប់ឆ្នោតជាគ្រាប់បាល់ប្រចាំរដូវកាលរបស់ UEFA
Xavi ដឹកនាំប្រកួតបាត់ ២ពិន្ទុហើយ ស៊យអីបាត់ស្បែកជើងម្ខាងទៀត
Malcom បានចែកផ្លូវគ្នាជាមួយ Barca ក្រោយរួមរស់បានតែ ១ឆ្នាំ