រឿង​ Hotel Del Luna រឹត​តែ​ទទួល​បាន​ប្រជា​ប្រិយ​ភាព​ខ្លាំង​នៅ​សប្ដាហ៍​នេះ

  • 2019-08-13 08:26:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រឿង​ភាគ​កូរ៉េ​ Hotel Del Luna ដែល​សម្តែង​ដោយ​ IU និង​ Yeo Jin Goo កាន់​តែ​ទទួល​បាន​ប្រជាប្រិយ​ភាព​ពី​សំណាក់​អ្នក​ទស្សនា​កាន់​តែ​ខ្លាំង​ថែម​ទៀត​នៅ​ក្នុង​សប្ដាហ៍​នេះ។

វាក្លាយ​ជា​រឿង​ភាគ​ដែល​មាន​អ្នក​មើល​ច្រើន​លំដាប់​ទី​២ នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ រហូត​ដល់​ ១០% ​ទៅ​លើ​អ្នក​ទស្សនា​តាម​ទូរទស្សន៍ ដែល​ជា​រឿង​ដែល​ល្អ​មើល​ប្រចាំ​ឆ្នាំ ។​ មក​ដល់ពេល​នេះ​​រឿង​ភាគ​មួយ​នេះ​ចេញ​ដល់​ភាគ​ទី​១០​ហើយ​ ដែល​ជា​ភាគ​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ជិត​ដឹង​ពី​សាច់​រឿង​ពិត​កាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត។

ដោយ​អ្នក​ទស្សនា​ភាគ​ច្រើន​គិត​ថា​ ការ​ដែល​កាន់​តែ​មាន​អ្នក​ទស្សនា​ច្រើន​​​ ពី​ព្រោះ​តែ​នៅ​ក្នុង​ភាគ​ទី​១០​នេះ​ មាន​ការ​ចូល​រួម​សម្ដែង​ពី Suill ដែល​ជា​មិត្ត​ម្នាក់​របស់ ​IU ផង​ដែរ​។ ហើយ​នេះ​ជា​រឿង​កម្រ​មួយ​របស់​ទូរទស្សន៍​ TVN ដែល​ទទួល​បាន​ការ​កើត​ឡើង​នៃ​អ្នក​ទស្សនា​ ពីព្រោះ​ភាគ​ច្រើន​រឿង​របស់​ទូរទស្សន៍​មួយ​នេះ​មិនសូវ​ឡើង​រហូត​ដល់​១០%​បែប​នេះ​ទេ​៕

ប្រភព៖ kdramapal   ប្រែ​សម្រួល៖ សម្បត្តិ លក្ខិណា