Jose​ ថា​​ Maguire ទៅ​ United យឺត​ពេល​បន្តិច​ មិន​ចំ​ពេល​លោក​ដឹកនាំ​

  • 2019-08-13 06:52:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jose Mourinho ថា​ Harry Maguire គួរ​ទៅ​​លេង​ឲ្យ​ Manchester United នៅ​​ឆ្នាំ​មុន​​ គឺ​​ជំនាន់​ដែល​លោក​ធ្វើ​ជា​អ្នក​ចាត់ការ​ទូទៅ​នៅ​ទីនោះ។​

Maguire

ខ្សែ​ការពារ​កណ្ដាល​សញ្ជាតិ​អង់គ្លេស​បាន​ជាប់​ឈ្មោះ​ជា​ Man of the Match ក្នុង​ការ​ប្រកួត​ដែល​ក្រុម​លោក​ Ole Gunnar Solskjaer បំបាក់​ Chelsea ដល់​ដី​ ៤-០ នៅ​ថ្ងៃ​បើក​ឆាក​ Premier League។​ Mourinho ដែល​អង្គុយ​ទស្សនា​ការ​ប្រកួត​នោះ​នៅ​តំបន់​ VIP បាន​សរសើរ​ថា​ Maguire សក្ដិសម​ឈ្នះ​ MOTM ពិត​មែន។​

បុរស​សញ្ជាតិ​ព័រទុយហ្គាល់​ដែល​បច្ចុប្បន្ន​វិភាគ​ឲ្យ​ Skysport បាន​បង្ហាញ​ការ​សោកស្ដាយ​ ដោយសារ​ Maguire ទៅ​លេង​ឲ្យ​ United យឺត​ពេល​បន្តិច​មិន​ចំ​ជំនាន់​លោក​ដឹកនាំ។​ "គេ​មក​ដល់​ Old Trafford យឺត​១​ឆ្នាំ។​ ចំណេះដឹង, ជំហរ​, ការ​យល់​ដឹង​ពី​ការ​ប្រកួត​, ទំនុក​ចិត្ត​ និង​ភាព​ឆ្លាត​វ័យ​របស់​ Maguire ពិត​ជា​មិន​ធម្មតា"។​ Mourinho និយាយ​ដូច្នេះ៕

ប្រភព៖ Manchestereveningnews   ប្រែសម្រួល៖ រ័ត្ន

អត្ថបទថ្មី