VIVO នឹងចេញស្មា​ត​ហ្វូ​ន​កាមេរ៉ា​ ៣ តម្លៃសមរម្យឆាប់ៗនេះ ហើយក៏មានការដូឲ្យដែរ​

  • 2019-08-13 09:29:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតផល​ស្មា​ត​ហ្វូ​ន​ ​VIVO ​មិនមែន​ជា​ស្មា​ត​ហ្វូ​នដែល​ស្ថិតនៅ​ក្នុង​លំដាប់ថ្នាក់​កំពូល​ទេ​ ​ប៉ុន្តែ​និយាយចំ​ពោះ​ការរចនា​ម៉ូដ​ទៅលើ​​ម៉ូ​ឌែល​ស្មា​ត​ហ្វូ​ននី​មួយ​ៗ​ ​គឺ​សុទ្ធសឹងតែ​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ ​មាន​លក្ខណៈ​ទាន់សម័យ​កាល​ ​និង​បំពាក់​ដោយ​ប្រពន្ធ័​បច្ចេក​វិទ្យា​ទំនើប​ៗ​មិនចាញ់​ស្មា​ត​ហ្វូ​នដ៏​ទៃ​ឡើយ​។​

Y12 នឹងមកដល់ឆាប់ៗនេះ

​អាច​និយាយ​បាន​ថា​ បានកាន់កាប់តំណែងជា ស្មា​ត​ហ្វូ​នដែ​លកំ​ពុង​តែ​មាន​ប្រជាប្រិយ​ភាព​នៅ​លើ​ទីផ្សារ​។​ ​គិត​ត្រឹម​ថ្ងៃ​នេះ ​គឺ​រយៈពេល​ជាង​ ​២​ ​ឆ្នាំ​មក​ហើយ​ ​ដែល​ក្រុមហ៊ុន​ទូរ​សព្ទដៃ​ស្មា​ត​ហ្វូ​ន​ ​vivo​ ​បាន​ឈានជើង​ ​និង​ចូល​ប្រឡូក​ចំពោះ​វិស័យ​ស្មា​ត​ហ្វូ​នរ​បស់​ខ្លួន​នៅក្នុង​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​។​ ​

​អ្នក​ទាំងអស់គ្នា​បានដឹង​ហើយ​ថា ​ក្រុមហ៊ុន​ទូរ​សព្ទ​ដៃ​ VIVO​ ​មានត្រកូល​តំណាង​របស់​ខ្លួន​ ៣ សេរី​ ​ដែល​កំពុងតែ​មានឈ្មោះ​បោះ​សំលេង​ ​និង​មានសន្ទុះ​នៃ​ការ​គាំទ្រ​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នោះ​គឺ​​៖​ ​បងប្អូន​នៃ​ត្រកូល​ ​V​ ​ត្រកូល​ ​Y​ ​និង​ត្រកូល​ ​S​ ​ដែល​ទើបបាន​ធ្វើការ​សម្ពោធ​មួយ​ខែមុន​នេះ​។​

ជិតដល់​ឱកាស​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំ​បិ​ណ្យ​នា​ពេល​ខាងមុខនេះ​ ​ក្រុមហ៊ុន​ទូរ​សព្ទដៃ​ VIVO ​និង​ធ្វើការ​បញ្ចេញ​នូវ​ស្មា​ត​ហ្វូ​ន​ជំនាន់​ចុងក្រោយ​របស់​ខ្លួន​មួយ​សេរី​ទៀតហើយ​ ​ដែល​វា​ត្រូវជា​បងប្អូន​រួម​ជំនាន់​នៃ​ត្រកូល​ ​Y​ ​ផង​ដែរ​​នោះ​គឺ​ ​ម៉ូ​ឌែល​ ​VIVO​ ​Y12​។​ ​បើ​តាម​ការ​ប៉ាន់ស្មាន​នោះ​ ​ស្មា​ត​ហ្វូ​ននេះ​ ​អាច​និង​ចេញ​លក់​ជា​ផ្លូវការ​នៅ​លើ​ទី​ផ្សារ​ឆាប់​ៗ​នេះ​ផង​ដែរ​។​ ​

Y12 កាមេរ៉ាក្រោយ ៣ នឹងមកដល់ឆាប់ៗនេះ

​យ៉ាងណាមិញ​ចំពោះ​ ​VIVO​ ​Y12​ ​នេះ​នៅ​មិនទាន់​បាន​ប្រកាស​អោយ​ដឹង​អំពី​តម្លៃ​ ​នឹង​លក្ខណៈ​សម្បត្តិ​របស់​វា​អោយ​បាន​ជាក់លាក់​នៅឡើយ​ទេ​។​ ​ដូច្នេះ​មានតែ​រង់ចាំ​មើល​ថា​ ​តើ​ម៉ូ​ឌែល​ជំនាន់​ចុងក្រោយ​ស្មា​ត​ហ្វូ​ន​ត្រកូល​ ​Y​ ​មួយ​នេះ​ ​នឹង​មាន​អ្វី​ពិសេស​ដែល​ត្រូវ​ផ្លាស់ប្ដូរ​ខ្លះ​?

​ហើយ​អ្វី​ដែល​ពិសេស​នោះ​ VIVO​ ​នឹង​ធ្វើការ​ត្រៀម​កាដូ​ជូន​ទៅដល់​អ្នក​ទាំងអស់គ្នា​ដែល​ធ្វើជា​រឿង​ភាគ​ខ្លី​បែប​យុវវ័យ​មួយ​ ​ដែល​នឹង​ត្រូវ​ចាក់​បង្ហាញ​នា​ពេល​ឆាប់​ៗ​ខាងមុខនេះ​ដូចគ្នា​។​

​បើ​អ្នក​ទាំងអស់គ្នា​ចង់​ដឹង​ថា​ ​ការ​មកដល់​នៃ​សមាជិក​ថ្មី​ ​VIVO​ ​Y12​ ​ហើយនិង​សាច់រឿង​ភាគ​ខ្លី​បែប​យុវវ័យ​ ​មាន​អត្ថន័យ​និង​ខ្លឹមសារ​នៃ​សាច់រឿង​យ៉ាងណា​នោះ​ ​សូម​ធ្វើការ​តាមដាន​នៅក្នុង​ទំព័រ​ ​ផេក​ ​VIVOKH​ ​និង​ផេក ​18th​ ​Birthday​ ​Wish​ ​ទាំងអស់គ្នា​​។​

អត្ថបទ៖ រក្សា