វគ្គសិក្សាថ្មីពីមូលដ្ឋានគ្រឹះតន្រ្តីជាមួយ The Sound Initiative

  • 2019-08-13 11:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តន្ត្រីជាផ្នែកមួយមិនអាចកាត់ចេញពីជីវិតមនុស្ស យើងបាន គ្រប់ពេលវេលាដែលមនុស្សពិបាកចិត្ត ឬសប្បាយចិត្ត សុទ្ធតែត្រូវតែប្រើប្រាស់តន្រ្តីទាំងអស់។ ដូចនេះការសិក្សាផ្នែកតន្រី្តនេះជាផ្នែកមួយដ៏សំខាន់សម្រាប់អ្នកដែលស្រលាញ់តន្ត្រីនិងការធ្វើបទចំរៀងផ្ទាល់តែម្តង។

ជាឱកាសថ្មីមួយសម្រាប់អ្នកស្រលាញ់ចូលចិត្តតន្ត្រីនិងចង់សិក្សាអំពីតន្ត្រី អង្គការ The Sound initiative ហៅកាត់ថា TSI បានរៀបចំកម្មវិធីសិក្សាមួយឡើងគឺThe Sound Initiative Music Academy ដែលជាកម្មវិធីបណ្ដុះបណ្ដាលផ្នែកតន្រ្តី ទៅដល់អ្នកចូលចិត្តតន្ត្រីនិងអ្នកមានសមត្ថភាពអោយយល់ដឹងកាន់តែច្បាស់ពីមូលដ្ឋានគ្រឹះតន្ត្រី ដែលធ្វើអោយពួកគេវិវឌ្ឍខ្លួនក្លាយទៅជាសិល្បៈករអាជីពបានផ្ទាល់តែម្តង។

វគ្គថ្មីរបស់ The Sound Initiative Music Academy នៅក្នុងឆ្នាំនេះនិងមានការជ្រើសរើសសមាជិកថ្មីចំនួន១២រូប ដោយក្នុងនោះមានការ ជ្រើសរើស ផលិតករតន្រ្តី (Producer) ចំនួន ៦នាក់ និងសិល្បៈករ (Artist) ចំនួន ៦នាក់។ ជាពិសេសជាងនេះទៅទៀតនោះ ២រូបនៅក្នុងសមាជិកទាំង១២នាក់នេះ និងមានឱកាសទទួលបានអាហារូបករណ៍ទៅកាន់ចក្រភពអង់គ្លេសដើម្បីសិក្សាស្វែងយល់បន្ថែមពីបទភ្លេងផ្សេងៗពីតន្រ្តីករដែលមានបទពិសោធន៍ជាយូរឆ្នាំក្នុងវិស័យតន្ត្រីរបស់ចក្រភពអង់គ្លេសផ្ទាល់តែម្តង។

លោកអ្នកដែលមានចំណាប់អារម្មណ៍និងចង់ស្វែងយល់ឲ្យកាន់តែច្បាស់អំពីកម្មវិធីបណ្ដុះបណ្ដាលនេះមួយ លោកអ្នកអាចទៅចូលរួមក្នុងកម្មវិធីចែករំលែករបស់ The Sound initiative (TSI) ដែលនឹងរៀបចំឡើងនៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ ២០១៩ វេលាម៉ោង ១០ព្រឹក ដល់ ១២ថ្ងៃត្រង់ ខាងមុខនេះ នៅឯ Kbach Gallery ដែលមានទីតាំងស្ថិតនៅក្នុង The Factory Phnom Penh ។

ទីតាំងកម្មវិធី៖ KBach Gallery

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីសិក្សាសូមចូលទៅកាន់ Link: The Sound initiative ឬទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 093 864 512

អត្ថបទ៖ Khun Pisith