Ronaldo៖ Messi ខុស​គ្នា​ជាមួយ​ខ្ញុំ​ត្រង់​ថា ខ្ញុំ​ឈ្នះ​ UCL ជាមួយ​ក្លឹប​ ២​ផ្សេង​គ្នា

  • 2019-08-13 11:48:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ​ Cristiano Ronaldo បាន​និយាយ​ប្រាប់​សារព័ត៌មាន DAZN ថា ភាព​ជោគជ័យ​របស់​ខ្លួន​នៅ UEFA Champions League ធ្វើ​ឲ្យ​រូប​គេ​មាន​ភាព​ខុស​គ្នា​ពី​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​កីឡាករ Lionel Messi។

កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា៖ " ភាព​ខុស​គ្នា​រវាង​ខ្ញុំ និង​ Messi គឺ​ខុស​ត្រង់ ខ្ញុំ​លេង​ជាមួយ​ក្លឹប​ជា​ច្រើន ហើយ​ឈ្នះ​ពាន Champions League ជាមួយ​ក្លឹប​ផ្សេង​គ្នា។ ខ្ញុំ​ជា Top Scorer នៅ Champions League ៦​ រដូវ​កាល​ជាប់​​ៗគ្នា ហើយ​មាន​កីឡាករ​មិន​ច្រើន​ទេ​ ដែល​ឈ្នះ​ Champions League ៥ដង។ នេះ​ហើយ ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​អាច​ស្គាល់​ខ្លួន​ឯង​តាម​រយៈ​កម្មវិធី​បាល់ទាត់​នេះ " ។

Ronaldo បាន​បន្ត​ថា៖ " Messi ជា​កីឡាករ​ដ៏​ល្អ​អស្ចារ្យ​ហើយ ដែល​មិន​មែន​ចងចាំ​ត្រឹម​ការ​ឈ្នះ​ Ballon d'Or របស់​គេ​ទេ ប៉ុន្តែ​គេ​ចងចាំ​ចំពោះ​ការ​រីកចម្រើន​សមត្ថភាព​ពី​មួយ​ថ្ងៃ ទៅ មួយ​ថ្ងៃ​ ដូច​រូប​ខ្ញុំ​អញ្ចឹង​ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Ronaldo លេង​នៅ​ UEFA Champions League ១៦២​ប្រកួត ហើយ​រក​គ្រាប់​បាល់​ ១២៦​គ្រាប់ ខណៈ Messi លេង​បាន ១៣៥​ប្រកួត ហើយ​រក​បាន ១១២​គ្រាប់៕

អាន​បន្ត​៖

ប្រភព៖ Bleacherreport   ប្រែ​សម្រួល៖ ហ៊ីម រស្មី