យន្តហោះរបស់កាតាអ៊ែវ៉េ ចុះចតជាលើកដំបូងនៅរដ្ឋធានីដ៏ស្រស់ស្អាតរបស់ប្រទេសព័រទុយហ្កាល់
- 2019-08-14 00:10:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យន្តហោះរបស់កាតាអ៊ែវ៉េ ចុះចតជាលើកដំបូងនៅរដ្ឋធានីដ៏ស្រស់ស្អាតរបស់ប្រទេសព័រទុយហ្កាល់
ចន្លោះមិនឃើញ
ជើងហោះហើរដឹកអ្នកដំណើរជាលើកដំបូង របស់ក្រុមហ៊ុនអាកាសចរណ៍កាតាអ៊ែរវ៉េ (Qatar Airways) ទៅកាន់រដ្ឋធានីលីសបោន (Lisbon) ប្រទេសព័រទុយហ្កាល់ បានធ្វើការចុះចតនៅព្រលានយន្តហោះលីសបោន កាលពីថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ ២០១៩។ ការហោះហើរ តាមជើងហោះហើរលេខ QR343 ដោយយន្ដហោះប្រភេទ Boeing 787 Dreamliner នោះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ។
សូមបញ្ជាក់ថា នេះគឺជាការពង្រីកខ្លួនយ៉ាងឆាប់រហ័ស តាមបណ្ដាលសហគមន៍អឺរ៉ុប របស់ក្រុមហ៊ុនអាកាសចរណ៍កាតាអ៊ែរវ៉េ។
លីសបោន ជាទីក្រុងមួយក្នុងប្រទេសព័រទុយហ្កាល់ និងជារដ្ឋធានីភាគខាងលិចបំផុតនៃអឺរ៉ុប ដែលមានទីតាំងពិសេស អាចទទួលបានទស្សនីយភាពគួរឱ្យចាប់អារម្មណ៍បំផុតនៅអឺរ៉ុប។ ការធ្វើដំណើរកម្សាន្តតាមរថភ្លើងបុរាណ នៃផ្លូវរូងភ្នំបែបមជ្ឈិមសម័យ នៅកណ្តាលទីក្រុង ដែលនាំអ្នកទេសចរទៅតាមសម័យកាលខុសៗគ្នា។ ប៉ម Belem Tower វិមាន St. George’s សារមន្ទីរ Calouste Gulbenkian និងរូបសំណាក Mosteiro dos Jeronimos ជាកន្លែងទេសចរដែលមិនគួរមើលរំលង ក្នុងដំណើរកម្សាន្តទៅកាន់រដ្ឋធានីមួយនេះ។
សូមកក់សំបុត្ររបស់អ្នកឥឡូវនេះ ជាមួយកាតាអ៊ែរវ៉េ ទៅកាន់រដ្ឋធានីលីសបោន! សូមស្វែងរកព័ត៌មានបន្ថែម តាមរយៈគេហទំព័រ www.qatarairways.com/kh៕
រីករាយជាមួយប្រូម៉ូសិនពិសេសរយៈពេល ៤៨ម៉ោង ពីក្រុមហ៊ុនកាតាអ៊ែរវ៉េ!
ការផ្តល់ជូនពិសេសតម្លៃពិសេសចាប់ USD 829* ឡើងទៅ
*សូមកក់សំបុត្រឥឡូវនេះ តាមរយៈគេហទំព័រ www.qatarairways.com/kh
*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍