តារាល្បីៗនាំគ្នាចូលរួមអបអរកម្មវិធីពិសេសមួយ ឡើងផ្អើលអ៊ីអនយប់មិញនេះ
- 2019-08-14 07:01:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាល្បីៗនាំគ្នាចូលរួមអបអរកម្មវិធីពិសេសមួយ ឡើងផ្អើលអ៊ីអនយប់មិញនេះ
ចន្លោះមិនឃើញ
កាលពីល្ងាចថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៩ កម្មវិធីអបអរមួយបានកើតឡើងនៅផ្សារទំនើបអ៊ីអនម៉ល ដែលមានអ្នកចូលរួមយ៉ាងច្រើនកុះករ។ នោះគឺជាការចូលរួមភាពរីករាយជាមួយ Smart ក្នុងការទទួលបាន Like រហូតដល់ ៣ លាននាក់ នៅលើ Facebook របស់ខ្លួន។
ការអបអរនេះ រៀបចំឡើងដើម្បីអរគុណទៅដល់អ្នកដែលតែងតែគាំទ្រចំពោះខ្លួនកន្លងមក ក៏ដូចជាបង្កើតជាបរិយាកាសមួយដែលសម្បូរទៅដោយស្នាមញញឹមចំពោះអ្នកចូលរួម និងបុគ្គលិកក្រុមហ៊ុនផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ ក៏មានតារាល្បីមួយចំនួនបានចូលរួមនៅក្នុងឱកាសដ៏អស្ចារ្យមួយ និងមានការចូលរួមសម្ដែងផ្ទាល់ពី កញ្ញា ទេព បូព្រឹក និងលោក សូលី ផេង ផងដែរ។
ក្រៅពីហ្នឹង Smart បានបង្កើតព្រឹត្តិការណ៍ សម្រាប់ភ្ញាក់ផ្អើលទៅដល់ Top fan របស់ខ្លួននៅក្នុងកម្មវិធី ដូចជាការចាប់រង្វាន់ដើម្បីឈ្នះ នៅរបស់ជាច្រើន ជាពិសេសនោះគឺ iPhone XS ទៅដល់អ្នកគាំទ្រ។
ដើម្បីឲ្យកាន់តែពិសេសថែមទៀត ក៏បានចែកសំបុត្រកុនឲ្យមើលរឿង Angry Birth 2 មុនគេ មុននឹងចាក់បញ្ចាំងនៅក្នុងរោងកុនផងដែរ។
តោះមកមើលរូបខាងក្រោម ថាតើមានតារាល្បីណាខ្លះបានចូលរួម៖