មក​មើល! រូប​សម្បត្តិ​កូនៗ​ទាំង ៦ នាក់​របស់ Angelina Jolie នា​ពេល​បច្ចុប្បន្ន​នេះ

  • 2019-08-15 07:22:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Angelina Jolie ជា​តារា​លំដាប់កំពូល​ម្នាក់​ដែល​មាន​កូនចិញ្ចឹម​រហូត​ដល់​ទៅ ៣ នាក់ក្នុង​នោះ​មាន​ទាំង​ជន​ជាតិ​ខ្មែរ​ វៀតណាម និង Ethiopia ព្រម​ទាំង​កូន​បង្កើត​ចំនួន​ ៣ នាក់​ទៀត​។ តារា​ស្រី​ជួរ​មុខ​លំដាប់​ពិភពលោក​មានកូន​ស្រី ៣ និងប្រុស ៣។ ពួក​គេ​មាន​វ័យ​មិន​លើស​ពី ១៨ ឆ្នាំ​ឡើយ។ ដូច្នេះ​ ថ្ងៃ​នេះ​យើង​មក​មើល​មុខ​មាត់​របស់​ពួក​គេ​ទាំង​អស់​គ្នា​៖

១. Maddox Chivan Jolie-Pitt

Maddox ជា​ជន​ជាតិ​ខ្មែរ មាន​អាយុ​ ១៨ ឆ្នាំ ជា​កូន​ប្រុស​ច្បង​ក្នុង​គ្រួសារ​ កើត​នៅ​ថ្ងៃ​ ៥ ខែ​សីហា ឆ្នាំ​២០០១​។ គេ​ត្រូវ​បាន Angelina ​យក​មក​ចិញ្ចឹម​នៅ​ថ្ងៃទី ១០ មិនា ២០០២ ដោយ​មាន​ឈ្មោះពី​កំណើត​គឺ រ័ត្ន វិបុល។

២.Pax Thien Jolie-Pitt

ជាកូន​ចិញ្ចឹម​ជនជាតិ​វៀតណាម​ដែល​ត្រូវ​បាន​យក​ចិញ្ចឹម​នៅ​ថ្ងៃ​ទី ១៥ មិនា ២០០៥ ខណៈដែល​គេ​មាន​អាយុ ៣ ឆ្នាំ។ Pax Thien មាន​ឈ្មោះ​ដើម​ថា Pham Quang Sang កើតនៅ​ថ្ងៃទី ២៩ វិច្ឆិកា ២០០៣ គេ​ត្រូវ​ម្ដាយ​បង្កើតរបស់​គេ​បោះ​បង់​ចោល​តាំង​ពី​គេ​កើត​មក។

៣.Zahara Marley Jolie-Pitt

Zahara ជាកូន​ចិញ្ចឹម​ស្រី កើត​នៅ​ថ្ងៃ​ទី ៥ មករា ២០០៥ នៅ Ethiopia និងត្រូវបាន​យក​មក​ចិញ្ចឹមនៅ​ថ្ងៃទី ៦ កក្កដា ២០០៥។

៤.Shiloh Nouvel Jolie-Pitt

ជាកូន​ស្រីបង្កើត​ដំបូង​របស់ Angelina Jolie កើតនៅ​ថ្ងៃ​ទី ២៧ ឧសភា ២០០៦ នៅ Namibia។

៥. Knox Léon Jolie-Pitt និង Vivienne Marcheline Jolie-Pitt

ជា​កូន​បង្កើត​ភ្លោះ​ស្រី​ប្រុស ដែល​បាន​កើត​នៅ​ថ្ងៃ​ទី ១២ កក្កដា ២០០៨ នៅ​ប្រទេស​បារាំង។

អត្ថបទ៖ ឈឹម វិមានរ័ត្ននា