ក្មេងៗសម័យ​ថ្មី​ខ្លះ​កើត​Stressព្រោះអត់អ្នក​ចុចLike អ្វីដែលខ្លួន​បាន​បង្ហោះ

  • 2019-08-14 23:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​វ័យ​ក្មេង​ក្នុង​សត​វត្សរ៍ទី​២១​នេះ​ ត្រូវ​បាន​ក្រុម​អ្នក​ស្រាវ​​ជ្រាវ​រក​ឃើញ​ថា​មាន​សភាព​តប់​ប្រ​មល់ និង​ធុញ​ថប់​ច្រើន​ជា​មនុស្ស​កាល​ពី​ជំនាន់​មុន​អ្ន​ក​ទាំងនោះ។​

ក្នុង​ការ​ស្ទង់​មតិ​មួយ​ធ្វើឡើង​នៅ​សហរដ្ឋ​អាមេរិក​លើ​មនុស្ស​២ ០០០​នាក់​អាយុ​ចន្លោះពី​២២ ដល់៣៧​ឆ្នាំ​ រក​ឃើញ​ថា​អ្នក​ទាំង​នោះ​មាន​​រឿង​ធុញ​ថប់ ឬ​តប់​ប្រ​មល់​នេះ ដោយ​សារ​រឿង​ខូច​ថ្មទូរសព្ទ ស្ទះ​ចរាចរណ៍ និង​រង់ចាំ​អ្នក​ដទៃ​យូម៉ោង​ជាដើម។

បើ​តាម​ប្រ​ភព​ខាង​លើ​មូ​ល​ហេតុ​នាំ​ឲ្យ​កើត​បញ្ហា​តាន​តឹង​ក្នុង​អារម្មណ៍​នេះ​ខ្លាំងជាង​គេ​គឺ​រឿង​បាត់​កាបូល​លុយ​មាន​ដល់​៥០ភាគរយ តាម​ពីក្រោយ​ដោយ​រឿង​ស្ទះ​ចរាចរណ៍ និង​ឈ្លោះ​ជាមួយ​ដៃគូ​​៤៨ភាគរយ បញ្ហហា​Wifi ដើរយឺត​៤២ភាគរយ ខូច​ថ្មទូរសព្ទ​៤០ភាគរយ បាត់​លេខ​សម្ងាត់ (Password) ៣៩ភាគរយ។

ចំណែក​២០​ភាគ​រយ​នៃ​អ្នក​ដែល​បាន​ធ្វើ​ការ​ស្ទង់​មតិ​ឆ្លើយ​ថា​ពួកគេមួម៉ៅ ឬធុញ​ថប់​​ខ្លាំង​ជាង​ពេល​ឈ្លោះ​ជាមួយ​ដៃ​គូទៅទៀត​ពេល​ដែល​ផុស​រូបភាព ឬសារ​លើ​បណ្ដាញ​សង្គម​ហើយ​គ្មាន​អ្នក​ចុចLike៕​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ទូច សុខា

អត្ថបទពេញនិយម
អត្ថបទថ្មី