តើ​ក្ងោក​អាច​ហោះ​បាន​ទេ?

  • 2019-08-14 13:36:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​ក្ងោក​ ជា​សត្វ​ដែល​មាន​ពណ៌​ឆើតឆាយ​មួយ។ សត្វ​នេះ​មាន​កន្ទុយ​ជា​មធ្យម ១.៨​ម៉ែត្រ ដែល​ស្មើ​នឹង​ ៦០​% នៃ​ប្រវែង​ខ្លួន​របស់​វា​សរុប។ សត្វ​នេះ​មាន ៣​ពូជ​ធំៗ​គឺ ក្ងោក​ឥណ្ឌា (មាន​ប្រភព​ពី​ឧបទ្វីប​ឥណ្ឌា) ក្ងោក​បៃតង (មាន​ប្រភព​ពី​អាស៊ី​ខាង​ត្បូង) និង​ក្ងោក​កុងហ្គោ (មាន​ប្រភព​ពី​តំបន់​អាហ្វ្រិក)។

ទោះបីជា វា​មាន​ខ្លួន​ធំ និង​កន្ទុយ​វែង​យ៉ាង​ណា​ក៏​ដោយ ក៏​ក្ងោក​នៅ​តែ​អាច​ហោះ​បាន​ដែរ។ វា​ចាប់​ផ្ដើម​ហោះ​ ដោយ​រត់ រួច​ហក់ ហើយ​ក៏​ត្រដាង​ស្លាប​ហោះ​តែ​ម្ដង​។

វា​ហោះ​តែ​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ហើយ​បាន​តែ​នៅ​រយៈចម្ងាយ​ខ្លី​ប៉ុណ្ណោះ។ វា​អាច​ហោះ​បាន​ក្នុង​ល្បឿន ១៦​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

សត្វ​ក្ងោក​អាច​រស់​បាន​ដល់​អាយុ ២៥ឆ្នាំ ដែល​មាន​អាយុ​វែង​ជាង​បក្សី​ផ្សេង​ទៀត ខណៈ​មាន់​អាច​រស់​ត្រឹម ៧ ឬ ៨ឆ្នាំ ខណៈ​មាន់​ទួរគី​អាច​ដល់ ១០​ឆ្នាំ៕

ខាង​ក្រោម​នេះ ជា​វីដេអូ​ដែល​សត្វក្ងោក​ហោះ៖

ប្រភព៖ Worldatlas   ប្រែ​សម្រួល៖ ហ៊ីម រស្មី