​Mia Khalifa អះអាងថារកបានតែ ១២ ០០០ ដុល្លារ ពេលប្រឡូកជាតារា​សិច (វីដេអូ)

  • 2019-08-15 07:15:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mia Khalifa ដែល​គេ​ស្គាល់​ថា​ធ្លាប់​ប្រឡូក​ក្នុង​សហគ្រាស​ភាពយន្ត​អាសអាភាស​ចន្លោះ​ឆ្នាំ ២០១៤ និង ២០១៥​ នៅ​បន្ត​ទទួល​បាន​ការ​គាំទ្រ​មក​ទល់​សព្វ​ថ្ងៃ​នេះ។ ហើយ​ពេល​នេះ នាង​បាន​ចេញ​មុខ​អះអាង​ថា​ ​មិន​អាច​រក​​ចំណូល​បាន​រាប់​លាន​ដុល្លារ​ពី​ការ​ថត​រឿង​ ដូច​​មនុស្ស​ភាគ​ច្រើន​យល់​ឃើញ​នោះ​ទេ។

កាល​ពី​ថ្មីៗ​នេះ Mia បាន​​​បង្ហោះ​លើ​គណនី​ Twitter របស់​ខ្លួន នូវ​កិច្ច​សម្ភាសន៍​មួយ​ដែល​ធ្វើ​ឡើង​ជា​មួយ​ Megan Abbott ដែល​ក្នុង​កិច្ច​សម្ភាសន៍ តារា​​សញ្ជាតិ​លីបង់/អាមេរិក បាន​អះអាង​ថា​ ​មតិ​ជុំវិញ​ថា​នាង​អាច​រក​បាន​រាប់​លាន​ដុល្លារ (ពី​ការ​ធ្វើ​តារា​សិច) ជា​រឿង​មិន​ពិត។

នាង​បាន​​លើក​ឡើង​ដូច​នេះ ៖ "ខ្ញុំ​អាច​រក​លុយ​បាន​សរុប​ប្រមាណ ១២ ០០០ ដុល្លារ​ ពី​ការ​ចូល​ប្រឡូក​ក្នុង​សហគ្រាស ហើយ​មិន​ដែល​បាន​លុយ​បន្ថែម​ទៀត​នោះ​ទេ ក្រោយ​ពី​នោះ​មក”។ Mia បាន​បន្ថែម​ទៀត​ថា​ ​ក្រោយ​ឈប់​ថត​រឿង នាង​ពិបាក​ក្នុង​ការ​ស្វែង​រក​ការងារ​ត្រឹមត្រូវ​មួយ​។

ក្នុង​កិច្ច​សម្ភាសន៍ Mia Khalifa ក៏​បាន​និយាយ​អំពី​បទ​ពិសោធន៍​ជូរចត់​ពី​ក្រោយ​ភាព​ល្បីល្បាញ​របស់​ខ្លួន ដែល​មាន​ពេល​ខ្លះ​នាង​ទទួល​បាន​ការ​គំរាម​សម្លាប់​ទៀត​ផង៕

ចុចអាន ៖ នេះហើយ បច្ចេកទេសធ្វើឲ្យ Will Smith មានមុខក្មេងដូចអាយុ ២៣ ឆ្នាំ (វីដេអូ)

ប្រភព៖ Complex   ប្រែ​សម្រួល៖ សុខហេង