Vivo បង្ហើប​ថា​ NEX 3 នឹង​នាំ​មក​នូវ​អេក្រង់​ទឹក​ធ្លាក់​ដូច​ Oppo ដែរ

  • 2019-08-15 07:20:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Vivo ចាប់​ផ្តើម​បង្ហើប​រូបរាង​​ទូរសព្ទ​ថ្មី​របស់​ខ្លួន ដែល​ស្ទើរ​តែ​គ្មាន​គែម​មុខ​និង​កៀន​។ រចនាបថ​ថ្មី​នេះ​គឺ​បាន​បង្ហោះ​ដោយ​លោក Li Xiang អ្នកគ្រប់គ្រង់ផ្នែកផលិតផល NEX នៅ​លើ​គេហទំព័រ Weibo​។

គំនូស​នេះ​បង្ហាញ​ថា ទូរសព្ទ​នឹង​មាន​នូវ​អេក្រង់​ប្រភេទ​ទឹក​ធ្លាក់ (waterfall display) ដែល​កោង​ជិត​ដល់​ ៩០ ដឺក្រេ។ កាល​ពី​ខែ​មុន Oppo ក៏​បាន​បង្ហាញ​ទូរសព្ទ​គំរូ​របស់​ខ្លួន​ នាំ​មក​ជាមួយ​អេក្រង់​ប្រភេទ​នេះ​ផង​ដែរ​។ ចំណែក​ឯ​កាមេរ៉ា​វិញ​គឺ​ Vivo យក​ទម្រង់​តាម​មុខ​នាឡិកា​។

គួរ​បញ្ជាក់​ផង​ដែរ ត្រកូល​ NEX របស់​ Vivo តែង​តែ​នាំ​មក​នូវ​បច្ចេកវិទ្យា​ថ្មីៗ​និង​ប្លែកៗ​ដូចជា Vivo NEX 1 នាំ​មក​កាមេរ៉ា​បង្កប់​ក្នុង​តួ​ម៉ាស៊ីន​និង​ស្កេន​ម្រាម​ដៃ​ក្រោម​អេក្រង់​មុខ​គេ​បង្អស់ ឯ​ Vivo NEX 2 នាំ​មក​អេក្រង់​ទី​២ ដែល​ស្ថិត​នៅ​ក្រោយ​ទូរសព្ទ​៕

ប្រភព៖ theverge   ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

អត្ថបទថ្មី