តោះ​មក​អាន! ពាក្យ​សម្ដី​លើក​ទឹក​ចិត្ត​របស់​សមាជិក​ EXO

  • 2019-08-20 02:07:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទន្ទឹម​នឹង​ការ​មក​ដល់​ភាព​ជោគជ័យ​របស់​ក្រុម EXO ​នាពេល​បច្ចុប្បន្ន​នេះ​ សមាជិក​នីមួយៗ​របស់ EXO ​ពិត​ជា​បាន​ជួប​នៅ​ការ​លំបាក​ជាច្រើន។ ទោះ​បី​យ៉ាង​ណា​ក៏​ដោយ​ ពួក​គេ​មិន​រាថយ​ក្នុង​ការ​ធ្វើ​មួយ​នោះ​ទេ ដោយ​ពួក​គេ​មាន​នូវ​ពាក្យ​សម្ដី​លើក​ទឹក​ចិត្ត​ផ្ទាល់​ខ្លួន​។ ខាង​ក្រោម​នេះគឺជា​ពាក្យ​សម្ដី​ប្រចាំ​ខ្លួន​របស់​ពួក​គេដែល​បាន​ដកស្រង់​ចេញ​ពី​គេ​ទំព័រ Channel Korea៖

១. Suho

«ឥឡូវ​អ្នក​មាន​សម្រស់​ស្រស់​ស្អាត​ក៏​ពិត​មែន ប៉ុន្តែ​បើ​អ្នក​មិនចេះ​ស្រឡាញ់​ខ្លួន​ឯង​ទេ នោះ​អ្នក​នឹង​ត្រូវ​បាន​វិនិច្ឆ័យ​ថា អ្នកមាន​ស្រមស់​មិន​ស្រស់​ស្អាត​នោះ​ទេ​»។

២. Xiumin

«អ្វី​ដែល​ល្អ​បំផុត​នោះ​គឺ​យើង​បាន​ធ្វើ​សម្រេច​នូវ​រឿង​ដែល​អ្នក​ដទៃ​គិត​ថា យើង​ធ្វើ​មិន​បាន​»។

៣. Chanyeol

«មិនថា​មាន​រឿង​ពិបាក​យ៉ាង​ណា​នោះ​ទេ ខ្ញុំនៅ​តែមាន​គំនិត​សុទិដ្ឋិនិយម​និង​តែង​តែ​មានស្នាមញញឹម​ជានិច្ច»​។

៤. D.O

«បំភ្លេច​ចោល​នូវ​​វិប្បដិសារី​របស់​អ្នក​ទាំង​អស់ បន្ត​ដំណើរ​ទៅ​មុខ ហើយ​កុំ​ខ្លាច​»។

៥. Baekhyun

«យើង​ប្រើ​ពេល​រាប់​ឆ្នាំ​ដើម្បី​កសាង​នូវ​ទំនុកចិត្ត តែ​វា​ប្រើ​ពេ​ល​មិន​ដល់​មួយ​វិនាទី​នោះ​ដើម្បី​បំផ្លាញវា ហើយ​វា​ប្រើ​ពេល​រហូត​ដើម្បី​ព្យាបាល​វា»។

៦. Lay

«ខ្ញុំ​ស្រឡាញ់​ខ្លួន​ឯង​ខ្លួន​ខ្លាំង​ណាស់ ហើយ​តិច​បំផុត​ដែល​ខ្ញុំ​ខ្លួន​ឯង»។

៧. Sehun

«ខ្ញុំ​គិត​ថា មនុស្ស​យើង​អាច​រៀនពីមនុស្ស​ដូច​គ្នា ព្រោះ​មនុស្ស​យើង​មាន​ចំណុច​ពិសេស​រៀង​ៗ​ខ្លួន»។

៨. Chen

«អ្នកត្រូវ​យល់​និង​ស្គាល់​ខ្លួន​ឯង​ឲ្យ​ច្បាស់​មុន​ពេល​អ្នក​ទទួល​បាន​ជោគ​ជ័យ បើ​អ្នក​មិន​ធ្វើ​ដូច្នេះ​ទេ នោះ​អ្នក​នឹង​ឃ្លាត​ឆ្ងាយ​ពី​គោល​ដៅ​របស់​ខ្លួន»។

៩. KAI

«ចូរអ្នកធ្វើ​ឲ្យ​អនុស្សវរីយ៍​ដែល​អ្នក​បង្កើត​វា​ឡើង​ គឺ​ជា​អនុស្សាវរីយ​ដែល​អ្នក​មិន​អាច​បំភ្លេច​បាន​»។

អត្ថបទ៖ ឈឹម វិមានរ័ត្ននា