ក្រោយ​ចាញ់​ ២ប្រកួត​ផ្ទួនៗ Lampard ថា​ខ្លួន​គេ​ជា​គ្រូ​បង្វឹក​ដ៏​អន់​ម្នាក់​លើ​លោក

  • 2019-08-15 12:12:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប Chelsea លោក Frank Lampard បាន​និយាយ​ប្រាប់​សារព័ត៌មាន BT Sport ថា រូប​ខ្លួន​មោទនភាព​នឹង​ទម្រង់​លេង​របស់​ក្រុម ប៉ុន្តែ​គិត​ថា​ខ្លួន​គេ​ជា​គ្រូ​បង្វឹក​ដ៏​អន់​មួយ​រូប​។

លោក​បាន​និយាយ​ថា៖ " ខ្ញុំ​គឺ​ជា​គ្រូ​បង្វឹក​ដ៏​អន់​មួយ​រូប​ នៅ​លើ​លោក ប៉ុន្តែ​ខ្ញុំ​ពេញចិត្ត​នឹង​ទម្រង់​លេង​របស់​កូនក្រុម​របស់​ខ្ញុំ ដោយ​សារ​តែ​ពួក​យើង​សំណាង​មិន​ល្អ " ។

លោក​បាន​បន្ត​ថា៖ " ក្នុង​ប្រកួត​កាល​ពី​ថ្ងៃ​អាទិត្យ (សំដៅ​លើ​ជំនួប​ប៉ះ​ Manchester United) ហើយ​ប្រកួត​យប់​នេះ​ ពួក​យើង​មិន​មាន​សំណាង​គ្រប់គ្រាន់​ក្នុង​ការ​ឈ្នះ។ យើង​នៅ​សល់​ ៣​ប្រកួត​ទៀត​ ទម្រាំ​តែ​ដល់​ការ​ឈប់​សម្រាក​សម្រាប់​ការ​ប្រកួត​ជម្រើស​ជាតិ ដូច្នេះ​យើង​ត្រូវ​តែ​ខំប្រឹង​យក​ឈ្នះ​ប្រកួត​ទាំង​អស់ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Lampard ដឹកនាំ​ប្រកួត​ផ្លូវការ​នៅ​ Chelsea បាន ២ ប្រកួត ដោយ​ចាញ់​ទាំង​ពីរ​ ដែល​ប្រកួត​ទី ១ គឺ​ចាញ់ Manchester United ៤-០ និង​ប្រកួត​ទី២ ចាញ់​ Liverpool ក្នុង​ប្រកួត​ UEFA Super Cup នៅ​វគ្គ​ប៉េណាល់ទី៕

អាន​បន្ត​៖

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី