Samsung ​ត្រៀម​ចេញ​ទូរសព្ទ​កាមេរ៉ា​ទំហំ 108MP ​នៅ​ឆ្នាំ​ក្រោយ​

  • 2019-08-16 02:14:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ថ្ងៃ​មុន​មាន​ការ​បែក​ធ្លាយ​ចំនួន​និង​ឈ្មោះ​​របស់​ Galaxy A ទាំង​អស់​ ដែល​ត្រៀម​ចេញ​នៅ​ឆ្នាំ​ក្រោយ ហើយ​នៅ​ថ្ងៃ​នេះ​មាន​ការ​លេច​ចេញ​អំពី​កាមេរ៉ា​នៅ​លើ​ទូរសព្ទ​នីមួយៗ​។ អ្វី​ដែល​ពិសេស​នោះ​គឺ​ឆ្នាំ​ក្រោយ​ Samsung ក៏​មាន​បំពាក់​កាមេរ៉ា​ទំហំ ១០៨ MP លើ​ទូរសព្ទ​របស់​ខ្លួន​ដែរ​។

តារាង​នេះ​បាន​បង្ហាញ​ថា​ ឆ្នាំ​ក្រោយ​នេះ​ Samsung នឹង​ផ្ដោត​ខ្លាំង​ទៅ​លើ​គុណភាព​កាមេរ៉ា​របស់​ត្រកូល A នេះ​ មិន​តែ​ប៉ុណ្ណោះ​ Samsung ក៏​ចាប់​ផ្ដើម​ដាក់​ចំនួន​មេហ្គាភីកសែលធំៗ​ចាប់​ពី ១៣ MP រហូត​ដល់ ១០៨ MP ។

Galaxy A81 និង​ A91 នឹង​មាន​កាមេរ៉ា​ច្រើន​ជាង​គេ​រហូត​ដល់ ៤ គ្រាប់​​មាន​ដូចជា ៦៤/១០៨ MP ប្រភេទ​ធម្មតា ១៦MP ប្រភេទ wide ១២MP ប្រភេទ telephoto (2x/5x) និង​ ប្រភេទ​វាស់​ចម្ងាយ ToF ។

ថ្មីៗ​នេះ​ Samsung ក៏​បាន​ប្រកាស​ថា​នឹង​ Xiaomi នឹង​បំពាក់​កាមេរ៉ា​ទំហំ ១០៨ MP មុន​គេ​លើ​ទូរសព្ទ​របស់​ខ្លួន​។ Galaxy A91 អាច​នឹង​បង្ហាញ​ខ្លួន​នៅ​ចុង​ឆ្នាំ​ក្រោយ​៕

ចុចអាន ៖ ស្មាតហ្វូន Samsung ឆ្នាំក្រោយអាចប្រើថ្មថ្មី មិនងាយផ្ទុះ សាកកន្លះម៉ោងពេញ

ប្រភព៖ Twitter   ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

អត្ថបទពេញនិយម