ក្រុមហ៊ុនលក់ទូរសព្ទបានច្រើនជាងគេនៅអាស៊ីអាគ្នេយ៍ពីលេខ ២ ដល់ ៥ សុទ្ធតែក្រុមហ៊ុនចិន

  • 2019-08-16 02:10:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​របស់​ Canalys ដែល​ចេញ​ផ្សាយ​ចុង​ក្រោយ​នេះ បាន​បង្ហាញ​ថា​ក្រុមហ៊ុន​ស្មាតហ្វូន​ចិន​បាន​វាយ​លុក​ទីផ្សារ​ស្មាតហ្វូន​អាស៊ី​អាគ្នេយ៍​នៅ​ត្រីមាស​ទី ២ ឆ្នាំ ២០១៩ នេះ ដែល​លក់​ស្មាតហ្វូន​បាន​ ១៩ លាន​គ្រឿង ក្នុង​ចំនួន​សរុប ៣០,៧ លាន​គ្រឿង។

Samsung នៅ​តែ​​អាច​នាំ​មុខ​គេ​ ដែល​លក់​ស្មាតហ្វូន​បាន​ ៧,៧ លាន​គ្រឿង តាម​ពី​ក្រោយ​ដោយ​ OPPO លក់​ស្មាតហ្វូន​បាន​ ៧,៣ លាន​គ្រឿង, vivo លក់​បាន​ ៤,១ លាន​គ្រឿង, Xiaomi លក់​បាន​ ៣,៧ លាន​គ្រឿង និង Realme ហក់​ចូល​តំណែង​កំពូល​ទី​ ៥ ជា​លើក​ដំបូង ជា​មួយ​ចំនួន​លក់​ ១,៦ លាន​គ្រឿង។

ទិន្នន័យ​បាន​បង្ហាញ​ថា​ទីផ្សារ​នៅ​អាស៊ី​អាគ្នេយ៍​គឺ​ត្រូវ​បាន​វាយ​លុក​ដោយ​ស្មាតហ្វូន​កម្រិត​មធ្យម ទៅ​កម្រិត​ធូរ​ថ្លៃ ដែល​ ៧៥% មាន​ពោរពេញ​ដោយ​ស្មាតហ្វូន​តម្លៃ​ល្បាក់ ២០០ ដុល្លារ។ បញ្ជាក់​ថា​​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ដែល​គេ​យក​មក​បញ្ចូល​ក្នុង​ទិន្នន័យ​នេះ​រួម​មាន​កម្ពុជា, ឥណ្ឌូណេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ថៃ និង វៀតណាម៕

ចុចអាន ៖ Huawei ពន្យារ​ថ្ងៃ​ប្រកាស​ Mate X លើកទីពីរ អាច​មក​ពី​បញ្ហា​នេះ

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង