គូ​សង​សឹក! ​ក្រុម​នារី​វៀតណាម​ថា​នឹង​ឈ្នះ​កម្ពុជា ​ដាច់​ខាត​នៅ​ល្ងាច​នេះ​

  • 2019-08-16 02:38:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​នារី​កម្ពុជា ​នឹង​ត្រូវ​ប៉ះ​ក្រុម​បាល់ទាត់​នារី​វៀតណាម​នៅ​ម៉ោង​៦​ល្ងាច​នេះ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ AFF Women's Championship 2019 ​នៅ​ទឹក​ដី​ថៃ។

លោក Mai Duc Chung ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​នារី​វៀតណាម​បាន​បញ្ជាក់​មុន​ការ​ប្រកួត​នេះ​ថា​លោក​ចង់​យក​ឈ្នះ​គ្រប់​ប្រកួត​ក្នុង​ពូល​នេះ ​ដើម្បី​ឈរ​កំពូល​តារាង។ គោលដៅ​របស់​ក្រុម​វៀតណាម​គឺ​នៅ​លេខ​១ ​និង​ឈ្នះ​គ្រប់​ការ​ប្រកួត។ ក្រុម​របស់​លោក​បាន​ជម្រេញ​យក​កីឡាករ​ល្អ​ៗ​ជា​ច្រើន​មក​ពី​បណ្ដា​ក្លឹប​នានា ​ដើម្បី​ប្រកួត​ពាន​រង្វាន់​នេះ។

ក្រុម​វៀតណាម ​នៅ​ពូល B ​ជាមួយ​ក្រុម​កម្ពុជា មីយ៉ាន់ម៉ា ​និង​ឥណ្ឌូណេស៊ី។ ​ហើយ​ការ​ប៉ះ​ក្រុម​កម្ពុជា​នេះ គឺ​ជា​ប្រកួត​បើក​ឆាក​ក្នុង​ពូល​នេះ​តែ​ម្ដង។ គោលដៅ​របស់​វៀតណាម​មិន​ត្រឹម​តែ​ឈ្នះ​ពាន​នេះ​ទេ ​ពោល​គឺ​ពួកគេ​យក​ការ​ប្រកួត​ពាន​នេះ​ជា​ការ​វាស់​ស្ទង់​សមត្ថភាព ​ហើយ​គោលដៅ​ធំ​គឺ​ត្រូវ​មាន​ឈ្មោះ​លេង​នៅ Women World Cup ​2023 ​ដែល FIFA ​បាន​តំឡើង​ក្រុម​ពី​២៤​ដល់​៣២​ក្រុម៕

ប្រភព៖ VNReview   អត្ថបទ៖ ប្រុស យុទ្ធ