រដ្ឋបាលក្រុងព្រះសីហនុ បន្ដរឹតបន្ដឹង​ និង​អប់រំ​ដល់​អ្នក​លក់ដូរ​តាមចិញ្ចើមផ្លូវ

  • 2019-08-16 03:17:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​ក្រុង​ព្រះសីហនុ ចាប់​ផ្ដើម​រឹតបន្ដឹង​ដល់​អ្នក​លក់ដូរ​តាម​ចិញ្ចើម​ផ្លូវ។ ការ​រឹតបន្ដឹង​ និង​ចុះ​អប់រំ​​អ្នក​លក់ដូរ​តាម​ចិញ្ចើម​ផ្លូវ​ ស្ថិត​នៅអម​សាងខាង​ផ្លូវ​ទៅ​វត្ត​ក្រោម។

លោក លឹម ភត្រី មន្ដ្រីរដ្ឋបាលក្រុងព្រះសីហនុទទួលបន្ទុករដ្ឋបាលសាធារណៈ និងបរិស្ថាន បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ឲ្យ​ដឹង​ថា «ខ្ញុំតំណាងអោយរដ្ឋបាលក្រុងព្រះសីហនុ បានដឹកនាំកំលាំងសង្កាត់3 ចុះអប់រំណែនាំតូបដែលលក់ដូរនិងការសង់ស្តង់លើចំណីផ្លូវ ស្ថិតនៅអមសងខាងផ្លូវទៅវត្តក្រោម តម្រូវអោយរុះរើចេញដោយខ្លួនឯងដោយទុករយៈពេល3ថ្ងៃ ចាប់ពីព្រឹកថ្ងៃទី15 សីហា 2019នេះតទៅ ករណីមិនធ្វើតាមការណែនាំនឹងបន្តនីតិវិធីច្បាប់»

អត្ថបទ៖ ប៊ិន ប៊ុណ្ណា