ទីផ្សារ​មិន​ទាន់​បិទ​ផង​ តែ​ក្លឹប​ LaLiga ចំណាយ​ជាង​១​ពាន់​លាន​បាត់​

  • 2019-08-16 06:52:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីផ្សារ​ដោះដូរ​កីឡាករ​នៅ Premier League បាន​បិទ​ទ្វារ​២​សប្ដាហ៍​មក​ហើយ​ប៉ុន្តែ​នៅ​អេស្ប៉ាញ​វិញ​ត្រូវ​រង់ចាំ​រហូត​ដល់​ថ្ងៃ​ទី​២​ ខែ​កញ្ញា​ បន្ទាប់​ពី​បើក​ឲ្យ​ក្លឹប​នានា​ប្រតិបត្តិការ​តាំង​ពី​ដើម​ខែ​កក្កដា​មក​ម្ល៉េះ។​

ខណៈ​នៅ​សល់​១៧​ថ្ងៃ​ទៀត​ទើប​បិទ​ទ្វារ​​ក្លឹប​ LaLiga បាន​ចំណាយ​លុយ​យ៉ាង​មហាសាល​គួរ​ឲ្យ​កត់សម្គាល់​ដើម្បី​ទិញ​កីឡាករ​ សរុប​គឺ​ប្រមាណ​ ១,៣​ពាន់​លាន​អឺរ៉ូ។​ ក្លឹប​ដែល​ចាយ​ច្រើន​ជាង​គេ​គឺ​ Real Madrid គឺ​ប្រមាណ ៣០៥,៥​លាន​អឺរ៉ូ​, Atletico Madrid ចំណាយ​ ២៦៧,២​លាន​, Barcelona ២៥៥​លាន​​, Sevilla ១៤៩​លាន​ និង​ Betis ៨៨,៨​លាន។​​​

កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​គឺ Joao Felix ដែល​ Atletico ទិញ​ពី Benfica តម្លៃ​១២៧,២​លាន​អឺរ៉ូ, Griezmann របស់​ Barcelona ១២០​លាន​អឺរ៉ូ, Hazard របស់​ Real Madrid ១០០​លាន​អឺរ៉ូ, De Jong របស់​ Barca ៧៥​លាន​អឺរ៉ូ​ និង​ Jovic របស់​ Real Madrid៦០​លាន​អឺរ៉ូ៕

ប្រភព៖ laliga   ប្រែសម្រួល៖ រ័ត្ន

អត្ថបទពេញនិយម