​Hazard នឹង​អវត្តមាន​ក្នុង​ប្រកួត​បើក​ឆាក​របស់ Real នៅ La Liga

  • 2019-08-16 13:06:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប​បែលហ្សិក​កីឡាករ Eden Hazard នឹង​អវត្តមាន​ក្នុង​ប្រកួត​បើក​ឆាក​របស់​ក្លឹប Real Madrid ប៉ះ​នឹង​ក្លឹប Celta Vigo ក្នុង​ក្របខ័ណ្ឌ La Liga នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​របស់​ក្លឹប​អធិរាជ​ស។

កីឡាករ​រូប​នេះ​បាន​រង​របួស​ភ្លៅ​ខាង​ឆ្វេង ហើយ​អាច​នឹង​ខកខាន​ពី​ទីលាន​បាល់ទាត់​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ទៅ​មុខ​ទៀត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Hazard ទើប​តែ​ទទួល​បាន​អាវ​លេខ ៧ ជា​ផ្លូវ​ការ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ក្រោយ​ពី​ផ្ទេរ​ចេញ​ពី Chelsea កាល​ពី​ខែ​មិថុនា​កន្លង​ទៅ។

ក្លឹប Real Madrid នឹង​ត្រូវ​ប៉ះ​ក្លឹប Celta Vigo នៅ​ក្រៅ​ដី ក្នុង​ថ្ងៃ​សៅរ៍ ស្អែក​នេះ នា​ម៉ោង​ ១០​យប់ (ម៉ោង​នៅ​កម្ពុជា)៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម