Pochettino ទម្លាយ​ថា​ ខ្លួន​ស្រលាញ់​ Mourinho

  • 2019-08-16 13:52:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប Tottenham Hotspur លោក Mauricio Pochettino បាន​និយាយ​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា លោក​ពិត​ជា​ស្រលាញ់​បុរស​អតីត​អ្នក​ចាត់ការ​ក្លឹប Manchester United លោក Jose Mourinhoដោយសារ​តែ​លោក​បាន​ឃើញ​ពី​សក្ដានុពល​របស់​ Spurs។

លោក​បាន​និយាយ​ថា៖ " ខ្ញុំ​ស្រលាញ់ Mourinho ណាស់។ អ្នក​ដឹង​ស្រាប់​ហើយ គាត់​ឆ្លាត​ណាស់ ហើយ​គាត់​ក៏​ពូកែ​កំប្លែង​ដុត​គេ​ពេល​ខ្លះ​ដែរ​។ នេះ​ហើយ​ជា​អ្វី​ ដែល​ធ្វើ​ឲ្យ​គាត់​ស្ថិត​ក្នុង​ចំណោម​អ្នក​ចាត់ការ​ល្អ​ជាង​គេ​លើ​លោក " ។

លោក​បាន​បន្ត​ថា៖ " ប្រាកដណាស់! យើង​ត្រេកអរ​ណាស់ ដោយសារតែ​អ្នកចាត់ការ​ដូច Mourinho ជឿ​ថា​ យើង​មាន​សក្ដានុពល​ក្នុង​ការ​ប្រជែង​យក​ពាន។ ជា​ការ​ពិត​ណាស់! យើង​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​យើង ប៉ុន្តែ​ការ​សរសើរ​ក៏​ធ្វើ​ឲ្យ​យើង​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​កាន់​តែ​ខ្លាំង​ " ។

កាល​ពី​ពេល​ថ្មីៗ​នេះ លោក Jose Mourinho បាន​ព្យាករណ៍​ទុក​ថា ក្រុម​ដែល​មាន​លទ្ធភាព​ឈ្នះ​ពាន​ក្នុង​រដូវកាល​នេះ​គឺ Manchester City ក្លឹប Tottenham Hotspur ក្លឹប Liverpool និង​ក្លឹប Manchester City B៕

ប្រភព៖ Bleacherreport   ប្រែ​សម្រួល៖ ហ៊ីម រស្មី